(ប៉េកាំង)៖ យប់ថ្ងៃទី ៦ ខែវិច្ឆិកា ក្នុងស្ទូឌីយោផ្សាយផ្ទាល់លក់ទំនិញតាមអនឡាញពិសេស នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៤ របស់ APP ព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន គ្រាប់ pine nuts អាហ្វហ្កានីស្ថានចំនួន ១២ម៉ឺនកំប៉ុង ត្រូវបានលក់ដាច់ទាំងអស់ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ដំណឹងនេះរហូតដល់បានបណ្តាលឱ្យមានការចាប់អារម្មណ៍ និងពិភាក្សាយ៉ាងច្រើន លើបណ្តាញទំនាក់ទំនងសង្គមរបស់ចិន នាយប់ថៃ្ងដដែលនោះ។ អ្នកប្រើបណ្តាញអ៊ីនធើណេតចិនបានបង្ហោះសារថា «វាពិតជាល្អណាស់ដែលអាចជួយមនុស្ស ដែលបានឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ» «ទិញគ្រាប់ pine nuts ខ្លះនាយប់ថៃ្ងនេះ ប្រជាជនអាហ្វហ្កានីស្ថានពិតជាមិនងាយណាស់»។ល។ ពាក្យសម្តី comment ទាំងនេះពោរពេញទៅដោយភាពកក់ក្តៅ។

ឆ្នាំនេះ អាហ្វហ្កានីស្ថានបានប្រមូលផលគ្រាប់ pine nuts យ៉ាងច្រើន ប៉ុន្តែដោយសាររងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងស្ថានការណ៍ក្នុងតំបន់ បានជាការលក់គ្រាប់ pine nuts កំពុងប្រឈមនឹងភាពលំបាក។ ដោយឡែក ប្រទេសចិនបានបើក «របៀងតាមអាកាសនៃគ្រាប់ pine nuts» សម្រាប់កសិករអាហ្វហ្កានីស្ថាន ប្រការនេះធ្វើឱ្យគ្រាប់ pine nuts អាហ្វហ្កានីស្ថានដែលមានគុណភាពខ្ពស់ មិនត្រឹមតែបានចូលក្នុងហាងលក់ទំនិញ និងផ្សារទំនើបនៅតំបន់នានានៃប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានលក់ក្នុងស្ទូឌីយោផ្សាយផ្ទាល់ តាមអនឡាញពិសេស នៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះផងដែរ ដែលធ្វើឱ្យផលិតផលបរទេសទទួលអារម្មណ៍ ពីកម្លាំងទិញយ៉ាងខ្លាំងក្លារបស់ទីផ្សារចិន និងភាពកក់ក្តៅរបស់អ្នកប្រើប្រាស់ចិន។

តាមពិតទៅ គ្រាប់ pine nuts អាហ្វហ្កានីស្ថានចំនួន ១២ម៉ឺនកំប៉ុង ត្រូវបានលក់ដាច់ទាំងអស់ នេះមិនមែនជាការចៃដន្យនោះទេ តែគឺជាសមិទ្ធផលជាផ្លែផ្កានៃវេទិកាលក់ផលិតផល ដែលពិព័រណ៍នាំចូលចិនអន្តរជាតិ បានបង្កើតសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺប្រទេសមិនរីកលូតលាស់បំផុត ហើយក៏ជាលទ្ធផលដ៏ចាំបាច់ ដែលប្រទេសចិនទទួលបានក្នុងការគាំពារពហុភាគីនិយមដ៏ពិតប្រាកដ និងរួមគ្នាចែករំលែកនូវកាលានុវត្តភាពទីផ្សារ ជាមួយពិភពលោកផងដែរ។

«ការចែករំលែកជាមួយគ្នា» គឺជាហ្សែនរបស់ពិព័រណ៍នាំចូលចិនអន្តរជាតិ តាំងពីកំណើតមក។ ឆ្នាំនេះ សហគ្រាសចំនួនប្រហែល ៩០ ដែលមកពីប្រទេសមិនរីកលូតលាស់បំផុតចំនួន ៣៣ បានចូលរួមពិព័រណ៍លើកនេះ។ ដូចគ្នានឹងឆ្នាំមុនៗទៀត នៅឆ្នាំនេះ ប្រទេសចិនក៏បានផ្តល់ភាពងាយស្រួលយ៉ាងគ្រប់គ្រាន់ ដល់ការចូលរួមពិព័រណ៍របស់សហគ្រាសទាំងនេះផងដែរ។

ក្រៅពីនេះ ប្រទេសចិនក៏បានជួយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដែលបានរួមគ្នាបង្កើតដោយអង្គការសហប្រជាជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក ឱ្យបង្កើតស្តង់តាំងពិព៍រណ៍ ពិសេសនៅកន្លែងដាក់តាំងបង្ហាញម្ហូបអាហារ កសិផលនិងប្រដាប់ប្រើប្រាស់ជាដើម ដើម្បីដាក់តាំងបង្ហាញពីផលិតផល មកពីបណ្តាប្រទេសអាហ្វ្រិក និងអាមេរិកឡាទីន។ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ពិព័រណ៍នាំចូលចិនអន្តរជាតិ បានជំរុញផលិតផលរបស់ប្រទេសមិនរីកលូតលាស់បំផុត ឱ្យចូលក្នុងទីផ្សារចិនយ៉ាងឆាប់រហ័ស។

អ្វីដែលសំខាន់ជាងនេះទៅទៀត គឺពិព័រណ៍នាំចូលចិនអន្តរជាតិ បានផ្តល់នូវវេទិកាដ៏មានតម្លៃ សម្រាប់ឱ្យប្រទេសមិនរីកលូតលាស់បំផុត រួមបញ្ជូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ យោងតាមតម្រូវការរបស់ប្រទេស ដែលចូលរួមពិព័រណ៍ ជាពិសេសគឺប្រទេសមិនរីកលូតលាស់បំផុត ប្រទេសចិនបានរៀបចំដោយចំគោលដៅ នូវសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មមួយចំនួនដូចជា កិច្ចប្រជុំតភ្ជាប់គ្នារវាងការផ្គត់ផ្គង់និងតម្រូវការ កិច្ចប្រជុំពិភាក្សាគ្នាអំពីការជួញដូរ និងកិច្ចប្រជុំបកស្រាយអំពីការវិនិយោគជាដើម ហើយបានបង្កើតជាវេទិកាជួញដូរតាមអនឡាញ និងនៅកន្លែងផ្ទាល់ដោយស៊ីសង្វាក់គ្នា ដើម្បីបំពេញតាមតម្រូវការរបស់ពួកគេដោយចំគោលដៅ។

អាចប៉ាន់ប្រមាណថា នៅប្រទេសចិនដែលបានពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំមិនងាករេ នៅអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ដែលតែងតែធ្វើការខិតខំប្រឹងប្រែង ដើម្បីការអភិវឌ្ឍជាមួយគ្នា រឿងរ៉ាវស្តីពី «គ្រាប់ pine nuts អាហ្វហ្កានីស្ថានត្រូវបានលក់ដាច់ទាំងអស់» គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ៕ (#CCFR Comment#)