(ប៉េកាំង)៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំ វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម នៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (ហៅកាត់ APEC) ថា «មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ឧត្តមភាពនៃសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលមានភាពធន់ និងសន្ទុះខ្លាំងនឹងមិនកែប្រែនោះទេ»

ចាប់តាំងពីឆ្នាំ ២០១៣ មក លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ លើឆាកអន្តរជាតិនេះជាច្រើនលើក ដែលបានរួមចំណែកជាគំនិតផ្តួចផ្តើម និងតម្រិះប្រាជ្ញាដល់ការអភិវឌ្ឍរបស់អង្គការ APEC ឥតឈាប់ឈរ។ ខណៈពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថានៅឆ្នាំនេះ ការអភិវឌ្ឍនៃតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិងកំពុងប្រឈមនឹងឱកាសថ្មី និងបញ្ហាប្រឈមថ្មី។ មួយផ្នែក ក្នុងបរិបទដែលបានរងការវាយប្រហារពីជំងឺកូវី ១៩ សេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានលេចចេញនិន្នាការងើបឡើងវិញមុនគេ។

ការជំរុញការអនុវត្តយន្តការពហុភាគីដូចជា «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» និង «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក គ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាព» បានបំពេញបន្ថែមកម្លាំងចលករថ្មី សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ ១៩។ មួយផ្នែកទៀត ដោយគិតពិចារណាពីតម្រូវការនៃការប្រកាន់ខ្ជាប់ គំនិតសង្គ្រាមត្រជាក់ និងគាំពារអនុត្តរភាព អាមេរិកបានអនុវត្តនយោបាយក្រុមបក្ខពួក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជា «យន្តការចតុភាគី» និង «កិច្ចសហប្រតិបត្តិការផែ្នកសន្តិសុខត្រីភាគី» ជាដើម ដែលបាននាំមូកនូវការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពព្រម និងកិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

«ការចែកបក្ខពួកតាមមនោគមវិជ្ជ និងបង្កើតក្រុមសម័្ពន្ធតូច តាមរយៈភូមិសាស្ត្រនយោបាយ គឺគ្មានអនាគតទេ។ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនអាច ហើយក៏មិនគួរត្រឡប់ទៅរកស្ថានភាពបដិបក្ខ និងបែកបាក់គ្នាដូចក្នុងអំឡុងពេលសង្គ្រាមត្រជាក់នោះទេ»។ លោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញយ៉ាងច្បាស់ នូវទស្សនៈរបស់លោកក្នុងសុន្ទរកថាគន្លឹះលើកនេះ ។ លោកអំពាវនាវឱ្យបណ្តាភាគីទាំងអស់ ឈានទៅរកគោលដៅរួម នៃការកសាងសហគមន៍រួមវាសនាតែមួយ នៃតំបន់អាស៊ីប៉ាស៊ីហ្វិកយ៉ាងមុតមាំ មិនងាករេ ហើយបានលើកសំណើ ៤ ចំណុច ពោលគឺ «ខំប្រឹងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវី ១៩» «ប្រកាន់ខ្ជាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ» «ពន្លឿនការផ្លាស់ប្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង» និង «ជំរុញការច្នៃប្រឌិតថ្មីយ៉ាងសកម្ម» សំណើទាំងនេះមិនត្រឹមតែបានរួមចំណែក ជាមធ្យោបាយល្អសម្រាប់ការដោះស្រាយបញ្ហាពិបាក លើវិស័យការអភិវឌ្ឍនៅតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងក៏បានចង្អុលបង្ហាញទិសដៅ សម្រាប់រក្សាសណ្តាប់ធ្នាប់ ដែលតំបន់អាស៊ីប៉ាស៊ីហ្វិកពិតជាត្រូវការផងដែរ។

ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសចិន និងរដ្ឋសមាជិកនៃអង្គការ APEC ទំហំពាណិជ្ជកម្មនិងផលិតផលក្នុងស្រុកសរុប នៃតំបន់អាស៊ីប៉ាស៊ីហ្វិកមានអនុបាត ៤៧ភាគរយនិង ៦០ភាគរយ ក្នុងទំហំសកលដោយឡែកពីគ្នា។ បច្ចុប្បន្ននេះ មិនថាធ្វើការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ឬក៏សម្រេចការស្តារសេដ្ឋកិច្ចឡើងវិញ ដោយនឹងនរក៏ដោយ ក៏សុទ្ធតែត្រូវមានបរិយាកាស ប្រកបដោយភាពបើកទូលាយ ហើយក៏មិនអាចឃ្លាតពីកិច្ចសហប្រតិបត្តិការ របស់បណ្តាប្រទេសនានាក្នុងតំបន់ផងដែរ។ ក្នុងវិស័យនេះ ប្រទេសចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងជាច្រើន ។

កិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មិនមែនជាល្បែងនយោបាយឈ្នះ ឬចុះចាញ់នោះទេ តែគឺជាវេទិកាបើកទូលាយ ដែលអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។ ដូចប្រសាសន៍របស់លោក Xi Jinping ដែលបានអធិប្បាយយ៉ាងច្បាស់លាស់ជាច្រើនលើកថា តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាសហគមន៍រួមវាសនាតែមួយ «ទំនួលខុសត្រូវរបស់ប្រទេសចិន» នឹងជំរុញនាវាយយក្សនៃអាស៊ីប៉ាស៊ីហ្វិក ឱ្យសម្លឹងមើលទៅមុខ និងដើរឆ្ពោះទៅមុខ ដើម្បីទទួលបានអនាគត ប្រកបដោយភាពរុងរឿងជាមួយគ្នា៕ (#CCFR Comment#)