(ប៉េកាំង)៖ នៅក្នុងកិច្ចប្រជុំពេញអង្គទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ១៨ លោក Xi Jinping បានលើកឡើងទស្សនៈអភិវឌ្ឍន៍ថ្មី ប្រកបដោយការច្នៃប្រឌិតថ្មី ការសម្របសម្រួលបៃតង ការបើកទូលាយ និងការចែករំលែក។ ទស្សនៈអភិវឌ្ឍន៍ថ្មីជាប្រព័ន្ធទ្រឹស្តីមួយ ដែលឆ្លើយតបបញ្ហាជាច្រើនដូចជា គោលដៅ កម្លាំងចលករ វិធីសាស្ត្រនៃការអភិវឌ្ឍជាដើម ហើយអធិប្បាយអំពីបញ្ហានយោបាយសំខាន់ របស់បក្សកុម្មុយនិស្តចិន ពាក់ព័ន្ធនឹងគោលជំហរនយោបាយនៃការអភិវឌ្ឍ គណតម្លៃ រូបមន្តអភិវឌ្ឍន៍ និងមាគ៌ាអភិវឌ្ឍន៍ជាដើម។

ថ្ងៃនេះយើងមកស្វែងយល់ អំពីទស្សនៈអភិវឌ្ឍន៍ថ្មីរបស់លោក Xi Jinping ប្រធានរដ្ឋចិន៖

* សំណួរ១៖ នៅក្នុងទស្សនៈអភិវឌ្ឍន៍ថ្មី ហេតុអ្វីចាត់ទុកការច្នៃប្រឌិតថ្មីជាអាទិភាព?
ចម្លើយ ការចាត់ទុកការច្នៃប្រឌិតថ្មីជាអាទិភាព ដោយសារការច្នៃប្រឌិតថ្មីជាកម្លាំងចលករទី១ដែលដឹកនាំការអភិវឌ្ឍ។

* សំណួរ២៖ ធ្វើយ៉ាងម៉េចអាចប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី?

ចម្លើយ៖ ការច្នៃប្រឌិតថ្មីជាវិស្វកម្មប្រព័ន្ធសង្គមយ៉ាងស្មុគស្មាញ ពាក់ព័ន្ធនឹងគ្រប់វិស័យនៃសេដ្ឋកិច្ចសង្គម។ ការប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយច្នៃប្រឌិតថ្មី មិនគ្រាន់តែត្រូវប្រកាន់ខ្ជាប់
ទស្សនៈជាប្រព័ន្ធលើគ្រប់វិស័យប៉ុណ្ណោះទេ ក៏ត្រូវក្តាប់ជាប់ចំណុចគន្លឹះផងដែរ។

* សំណួរ៣៖ ខ្លឹមសារសំខាន់នៃការអភិវឌ្ឍបៃតងជាអ្វី?

ចម្លើយ៖ ការអភិវឌ្ឍបៃតងត្រូវដោះស្រាយឱ្យល្អ នូវបញ្ហាដែលមនុស្ស និងធម្មជាតិរួមរស់នៅ ដោយចុះសម្រុងគ្នា។ សកម្មភាពអភិវឌ្ឍន៍របស់មនុស្សជាតិ ចាំបាច់ត្រូវគោរពធម្មជាតិ សម្របទៅនឹងធម្មជាតិ អភិរក្សធម្មជាតិ បើកមិនដូច្នោះទេ នឹងត្រូវរងការសងសឹកពីធម្មជាតិមិនខាន។

* សំណួរ៤៖ ធាតុពិតនៃការអភិវឌ្ឍដោយចែករំលែកគឺជាអ្វី?

ចម្លើយ៖ ធាតុពិតនៃទស្សនៈចែករំលែក គឺទស្សនៈអភិវឌ្ឍន៍ដែលតម្កល់ទុកប្រជាជនជាស្នូល ដោយបង្ហាញពីតម្រូវការនៃការសម្រេចភាពវិបុលភាពរួម ហើយជាគោលដៅមូលដ្ឋាននៃលទ្ធិម៉ាក្ស ក៏ជាឧត្តមគតិជាមូលដ្ឋានរបស់ប្រជាជនចិន តាំងពីបុរាណកាលមកផងដែរ៕