(ស៊ីដនី)៖ មនុស្ស ៤នាក់ បានស្លាប់ បន្ទាប់ពីយន្ដហោះខ្នាតតូចរបស់ពួកគេ ធ្លាក់ចូលក្នុងសមុទ្រស្ថិតនៅក្បែរទីក្រុង ប្រ៊ីស្បែន (Brisbane) ដែលជារដ្ឋធានីនៃ រដ្ឋ Queensland ប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ។

បើតាមប៉ូលិសរដ្ឋ Queensland, ជនរងគ្រោះទាំង៤នាក់ខាងលើមានបុរស ២នាក់ និងកុមារ ២នាក់។ យន្ដហោះខ្នាតតូចមានកៅអីអង្គុយ ៤នេះ បានហោះ ចេញពីអាកាសយានដ្ឋាន រ៉េដក្លៀហ្វ (Redcliffe) នៃទីក្រុង Brisbane នៅម៉ោងប្រមាណ ៩៖០០នាទីព្រឹកថ្ងៃអាទិត្យនេះ។

មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ពីហេតុផលដែលបណ្ដាលឱ្យយន្ដហោះខ្នាតតូចនេះធ្លាក់នៅឡើយទេ ខណៈការស៊ើបអង្កេតមួយកំពុងធ្វើឡើង៕