(ហុងកុង)៖ លទ្ធផលបោះឆ្នោត ដែលចេញជាផ្លូវការនៅព្រឹកថ្ងៃចន្ទនេះ បានបង្ហាញថា សមាជិកទាំង៩០នាក់ នៃក្រុមប្រឹក្សានីតិបញ្ញត្តិនីតិ (LegCo) ឬសភាហុងកុង សម្រាប់អាណត្តិទី៧ នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) របស់ប្រទេសចិន ត្រូវបានជ្រើសតាំងហើយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានចិន CGTN នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១។

ក្នុងចំណោមសមាជិកទាំង ៩០រូបនៃសភាហុងកុង សមាជិកចំនួន ៤០នាក់ត្រូវបានជ្រើសតាំង ដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត ខណៈ៣០នាក់ទៀតត្រូវបានជ្រើសតាំងដោយ ក្រុមផលប្រយោជន៍ពិសេស និង២០នាក់ទៀតត្រូវបានជ្រើសតាំងដោយ ប្រជាជនផ្ទាល់។

គួរបញ្ជាក់ថា នេះគឺជាការបោះឆ្នោតសភាហុងកុងលើកដំបូង បន្ទាប់ពីចិនបានកែលម្អប្រព័ន្ធបោះឆ្នោតនៅហុងកុង ក្រោមគោលការណ៍ «អ្នកស្នេហាជាតិគ្រង់គ្រងទីក្រុងហុងកុង»៕