(ប៉េកាំង)៖ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វិមានកីឡដ្ឋានជាតិមរតកតេជោកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ អង្គទូតមកពីប្រទេសជាង ២០ រួមទាំងបណ្តាប្រទេសអាស៊ាន និងអត្តពលិក គ្រូបង្វឹក ទាហាន សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់បានចូលរួមក្នុងពិធីនេះ។

គម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រវាងចិន និងកម្ពុជា។ គម្រោងនេះស្ថិតនៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា មានទំហំសំណង់សរុបប្រហែល ៨ម៉ឺនម៉ែត្រការ៉េ ជាកីឡដ្ឋានខ្នាតធំមួយដែលអាចផ្ទុកអ្នកទស្សនាបាន ៦ម៉ឺននាក់ និងជាទីតាំងសំខាន់សម្រាប់រៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023។

ក្រឡេកមើលពហុកីឡដ្ឋានជាតិមរតកតេជោ រូបរាងទាំងមូលគឺដូចជាសំពៅ រូបរាងនេះមានន័យថា ចំណងមិត្តភាពប្រពៃណីរវាងចិន និងកម្ពុជាមានភាពយូរអង្វែង ហើយទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា និងសហគមន៍រួមវាសនារវាងចិន និងកម្ពុជានឹងមានអនាគតកាន់តែល្អប្រសើរ។

នៅខាងជើង និងខាងត្បូងនៃពហុកីឡដ្ឋាននេះមានសសរស្តម្ភកម្ពស់ ៩៩ម៉ែត្រដែលបង្កើតជារូប «លើកដៃសំពះ» របស់កម្ពុជា។ ជញ្ជាំងផ្នែកខាងក្រៅនៃពហុកីឡដ្ឋាននេះ បានតុបតែងដោយរូបផ្ការំដួល។ បច្ចេកទេសចិន និងវប្បធម៌កម្ពុជាបានរួមបញ្ចូលគ្នា នៅក្នុងពហុកីឡដ្ឋាននេះ ដែលជាការតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។

តាមការឧទ្ទេសនាមឱ្យដឹងថា គម្រោងនេះបានជំរុញឱកាសការងារក្នុងតំបន់ជាង ១០,០០០កន្លែង បណ្ដុះបណ្ដាលធនធានមនុស្សផ្នែកគ្រប់គ្រង និងផ្នែកបច្ចេកទេសមួយចំនួនធំ ដើម្បីរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» និង «នាវានៃចំណងមិត្តភាព» រវាងចិន និងកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាគម្រោងធំជាងគេ ក្នុងចំណោមគម្រោងជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិនជូនដល់កម្ពុជា ប៉ុន្តែអ្វីដែលសំខាន់ជាងគម្រោងនេះ គឺទឹកចិត្តរបស់រដ្ឋាភិបាល និងប្រជាជនចិនដែលផ្ដល់ជូនប្រជាជនកម្ពុជា។

ពុះពារឧបសគ្គគ្រប់បែបយ៉ាង រួមគ្នាឈានទៅមុខប្រកបដោយភាពនឹងនរ និងវែងឆ្ងាយ។ នៅក្នុងយុគសម័យថ្មីនេះ ចំណងមិត្តភាពរវាងចិន និងកម្ពុជាកំពុងវិវឌ្ឍរីកចម្រើថែមទៀត ដោយឥតឈបឈរ៕