(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន៣៣៥ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះម្នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើនដល់៨១៨នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៧៦,៧២០ករណី៕