(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ រុស្ស៉ីធ្វើសមយុទ្ធយោធាដើម្បីត្រៀមទប់ទល់ ការវាយប្រហារទ្រង់ទ្រាយធំ ដោយសត្រូវតាមផ្លូវអាកាស

២៖ រុស្ស៉ីទទួលបានការស្នើរៀបចំ កិច្ចប្រជុំសន្តិសុខជាមួយ NATO នៅខែមករា ឆ្នាំ២០២២ និងកំពុងពិចារណាអំពីការចូលរួម

៣៖ មន្ទីរពេទ្យអ៉ីស្រាអែល នឹងចាប់ផ្ដើមធ្វើតេស្ដចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ «ដូសទី៤»

៤៖ អូស្ត្រាលីរាយការណ៍ពី «ករណីស្លាប់ដំបូង» ដោយសារមេរោគបំប្លែងថ្មី «អូមីក្រុង»

៥៖ មន្ត្រី UN បង្ហាញក្តីតក់ស្លុតខ្លាំង និងទាមទារឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ស៊ើបអង្កេតករណីសម្លាប់រង្គាលជនស៊ីវិល ៣៥នាក់

៦៖ លោក Xi Jinping គូសបញ្ជាក់ពីភាពទទួលខុសត្រូវ ពេលរៀបចំចាត់ចែងការងារខាងសន្តិសុខស្បៀង ក្នុងកិច្ចប្រជុំការងារជនបទរបស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន