(មូស្គូ)៖ រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យនេះថា ខ្លួនចង់មានទំនាក់ទំនង «គោរពគ្នាទៅវិញទៅមក» ជាមួយសហរដ្ឋអាមេរិក និងបានបដិសេធមិនបង្កការគំរាមកំហែងដល់អ៊ុយក្រែន ខណៈដែលចក្រភពអង់គ្លេសបាននិយាយថា ខ្លួនកំពុងរៀបចំទណ្ឌកម្មថ្មីប្រឆាំងនឹងទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែមករា ឆ្នាំ២០២២។

ភាព តានតឹង រវាង ក្រុង ម៉ូស្គូ និង ក្រុង វ៉ាស៊ីនតោន បាន កើន ឡើង បន្ទាប់ ពី រដ្ឋាភិបាល លោកខាងលិច បាន ចោទ រុស្ស៊ី ថា បាន ប្រមូល ទាហាន រាប់ម៉ឺន នាក់ នៅតាម ព្រំដែន របស់ខ្លួន ជាមួយ អតីត សហភាព សូវៀត អ៊ុយក្រែន។

ការប្រមូលកងទ័ពនៅតាមព្រំដែនរបស់រុស្ស៊ីនេះ បានបង្កឱ្យមានការភ័យខ្លាចថា រុស្ស៊ីកំពុងរៀបចំផែនការឈ្លានពាន ដែលធ្វើឱ្យអង្គការណាតូ និងសមាជិករបស់ខ្លួននៅក្នុងតំបន់ ជំរុញឱ្យសម្ព័ន្ធភាពលោកខាងលិចស្វែងរកការពង្រឹងការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅទីនោះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រាប់ទូរទស្សន៍រុស្ស៊ីកាលពីថ្ងៃអាទិត្យនេះថា «យើងចង់បានទំនាក់ទំនងល្អ ស្មើភាព និងចេះគោរពគ្នាទៅវិញទៅមកជាមួយសហរដ្ឋអាមេរិក ដូចគ្រប់ប្រទេសក្នុងពិភពលោក»