(យេរូសាឡឹម)៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះ មានករណីថ្មីចំនួន ៧៤,៣១២ករណី នៃជំងឺកូវីដ១៩ ត្រូវបានរាយការណ៍នៅថ្ងៃនេះ ដែលនាំឱ្យចំនួនករណីសរុបនៅក្នុងប្រទេសកើនឡើងដល់២,៨៥៨,៩៩៥ករណី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃវន្ទ ទី៣១ ខែមករា ឆ្នាំ២០២២។

ក្នុងថ្ងៃចន្ទនេះដែរ ក្រសួងសុខាភិបាលអ៊ីស្រាអែលក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន១៩នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៨,៧២៤នាក់៕