(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៤,៤៨១ករណីបន្ថែមទៀត គិតត្រឹមថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃអាទិត្យ។

ក្នុងចំណោមករណីឆ្លងខាងលើមាន២៤០នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៥៥នាក់ ក្រោយបានរាយការណ៍ថាមានករណីស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះទេ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣៥២,៨១១ករណី៕