(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ដូណាល់ ត្រាំ នៅតែរក្សាទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន ក្រោយលោកចាកចេញពីសេតវិមាន

 

២៖ បេសកជនអាមេរិក និងចិន ប្រចាំ UN ទាស់សម្ដីគ្នា ជុំវិញវិបត្តិរុស្ស៊ី-អ៊ុយក្រែន

 

៣៖ អាល្លឺម៉ង់ ព្រមានរុស្ស៊ីពីផលវិបាកធ្ងន់ធ្ងរ បើហ៊ានវាយប្រហារលើអ៊ុយក្រែន

 

៤៖ មេទ័ពអាមេរិក និងបេឡារុស បើកកិច្ចសន្ទនាតាមទូរស័ព្ទដ៏កម្រ ដើម្បីបញ្ចៀសការយល់ច្រឡំ ចំពោះសមយុទ្ធយោធារុស្ស៉ី-បេឡារុស

 

៥៖ អូស្រ្តាលីប្រាប់ឱ្យប្រជាជនចាក់ដូសជំរុញ ដើម្បីអាចត្រូវចាត់ទុកថា ទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស

 

៦៖ អ៉ីស្រាអែលក្លាយជាប្រទេសដំបូងគេ ដែលអនុញ្ញាតឱ្យដ្រូនហោះហើរ ក្នុងដែនអាកាសស៉ីវិលនៅរយៈកម្ពស់ខ្ពស់