(ប៉េកាំង)៖ ជម្រាបសួរប្រិយមិត្ត កម្មវិធីគំនិតថ្មីនៅក្នុងប្រយោគបុរាណចិនពេលនេះគឺ 志合者 不以山海为远 លោក Xi Jinping ប្រធានរដ្ឋចិនតែងតែដកស្រង់ប្រយោគនេះ ក្នុងឱកាសសកម្មភាពការទូត ដើម្បីបញ្ជាក់ថាមនុស្សដែលមានឆន្ទៈដូចគ្នា ទោះជានៅឆ្ងាយពីគ្នាយ៉ាងណាក៏ហាក់ដូចជានៅជិតគ្នា។

ការរីករាលដាលនៃជំងឺឆ្លងមិនអាចរារាំងការជួបជុំគ្នាម្តងទៀតទេ។ ឈរលើការគាំទ្រចំពោះការរំពឹងទុករួម ស្តីពីការចាប់ដៃគ្នាបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ អ្នកនយោបាយអន្តរជាតិសំខាន់ៗជាច្រើនរូប បានពុះពារការលំបាក មកដល់ប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ លោក Xi Jinping និងភ្ញៀវកិត្តិយសអន្តរជាតិ បានរួមគ្នាចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង Beijing 2022 បានប្រារព្ធពិធីបដិសណ្ឋារកិច្ច និងធ្វើកិច្ចជំនួបទ្វេភាគីជាច្រើនលើក ដើម្បីបង្ហាញពីភាពរាក់ទាក់កក់ក្តៅ របស់ប្រទេសចិនចំពោះមិត្តអន្តរជាតិ។ នេះជាការជួបជុំដ៏ល្អបវរនិងពោរពេញដោយសុភមង្គល រូបភាពអនុស្សាវរីយ៍ដ៏មានតម្លៃ កន្លែងបន្សល់ទុកធ្វើពិធីបដិសណ្ឋារកិច្ច ក៏ពោរពេញដោយលក្ខណៈពិសេសនៃវប្បធម៌ចូលឆ្នាំចិន អ្វីៗបានបង្ហាញម្តងទៀតនូវស្មារតីអូឡាំពិក។

អត្តពលិកមកពីប្រទេសនិងតំបន់ចំនួន៩១កំពុងជួបជុំគ្នានៅប៉េកាំង។ ការប្រកួតកីឡា Beijing 2022 បានប្រារព្ធធ្វើតាមពេលកំណត់ អត្តពលិកនិងភ្ញៀវកិត្តិយសអន្តរជាតិ បានជួបជុំគ្នាតាមពេលកំណត់ ដែលជាសញ្ញាវិជ្ជមានស្តីពីការរួមជោគវាសនា ចាប់ដៃប្រកៀកស្មាឆ្ពោះទៅមុខជាមួយគ្នា។ ឆ្លងកាត់របាំងនៃភ្នំនិងសមុទ្រ និងរបាំងដទៃទៀត តាមរយៈការចូលរួមគាំពារនិងជំរុញកិច្ចសហហប្រតិបត្តិការ ខិតខំដើម្បីជំរុញបុព្វហេតុសន្តិភាព និងវឌ្ឍនភាពនៃមនុស្សជាតិ ឱ្យបោះជំហានទៅមុខដោយឥតឈប់ឈរ។ យើងរួមគ្នាឆ្ពោះទៅអនាគត!