(ប៉េកាំង)៖ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបិទបញ្ចប់ជាស្ថាពរនៅពីក្រោយកិត្តិយស និងការសោកស្ដាយ អត្តពលិកមកពីជុំវិញពិភពលោក បានបន្សុលទុកនូវពាក្យពេចន៍ដ៏មានន័យជាច្រើន ថ្ងៃនេះយើងមកមើលពីពាក្យសម្ដីមាសរបស់អត្តពលិកទាំងអស់គ្នា។

- «ខ្ញុំមានដុងពីធម្មជាតិមិនដល់ ១%ផង ហើយទេពកោសល្យគឺជាផ្នែកតូចមួយ ក្នុងអាជីពរបស់ខ្ញុំអាចនិយាយបានថា មិនបាច់គិតពីវា។ វាអាចជួយខ្ញុំគឺឱ្យខ្ញុំរៀនជិះស្គីព្រិល លឿនជាងអ្នកដទៃបន្ដិចកាលពីដំបូង»«Genius girlGu Ailing» បញ្ចេញពន្លឺលេចធ្លោ ក្លាយជាអ្នកជិះស្គីព្រិលសេរីដំបូងដែលឈ្នះមេដាយចំនួនបី ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាមួយលើក។

- ខ្ញុំបានឆ្លងផុតខ្សែបន្ទាត់បញ្ចប់ដោយស្នាមញញឹម ហើយខ្ញុំបានសម្រេចគោលដៅរបស់ខ្ញុំនេះ ជាការប្រកួតកីឡាអូឡាំពិកលើកទី ៨ របស់ខ្ញុំ។ អ្នកជិះស្គីល្បឿនលឿនជនជាតិអាឡឺម៉ង់ក្នុងអាយុ ៤៩ឆ្នាំ Claudia Pechstein ជាកីឡាការិនីដែលមានអាយុច្រើនជាងគេបំផុត ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា។ នៅក្នុងការប្រកួតកីឡាអឡាំពិករដូវរងាលើកនេះ កំណត់ត្រាអូឡាំពិករបស់នាង ដែលបានកាន់កាប់អស់រយៈពេល ២០ឆ្នាំត្រូវបានបំបែកដោយគូប្រជែងរបស់នាង ប៉ុន្តែនាងបាននិយាយថា នាងពិតជាដឹងគុណខ្លាំងណាស់ ដែលបានមកទីក្រុងប៉េកាំងដូចដែលនាងប្រាថ្នា។

- មិនថាលទ្ធផលយ៉ាងណានោះទេ កម្លាំងចលករដ៏ធំបំផុតសម្រាប់ខ្ញុំ គឺមិនបំភ្លេចបាននូវគោលបំណងដើមឡើយ ព្រោះខ្ញុំចូលចិត្តជិះក្តារស្គីព្រិល ហើយអ្វីៗគឺមកពីការស្រលាញ់ចូលចិត្ត។ កីឡាករ Su Yiming ដែលអាយុមិនដល់ ១៨ឆ្នាំផង បានល្បីឈ្មោះនៅក្នុងការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ហើយសម្រេចពាក្យសន្យា ដែលមានសុបិនជាអ្នកជិះក្តារស្គីខ្លាំងជាងគេ ពេលគាត់នៅក្មេង គាត់បានប្រើប្រតិបត្តិការជាក់ស្តែង បកស្រាយពីអ្វីទៅជាវីរបុរសវ័យក្មេង។

«ខ្ញុំបានមើលវីដេអូនោះម្តងហើយម្តងទៀត ខ្ញុំបានយំ ព្រោះវាជារឿងប្រកបដោយក្ដីស្រលាញ់ក្នុងមួយជីវិតរបស់ខ្ញុំ (ដែលធ្លាប់ឆ្លងកាត់)។ អ្នកដែលនិយាយថា សូមស្វាគមន៍មកកាន់ប្រទេសចិន ធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកគ្រប់ពេល ព្រោះពួកគេល្អណាស់»

នៅយប់នៃពិធីសម្ពោធបើកការប្រកួត កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អត្តពលិកអាមេរិក Tessa Maud បានថតវីដេអូអំពីដំណើរកីឡាអូឡាំពិករដូវរងារបស់នាង ហើយនៅពេលដែលនាងចូលដល់ទីកន្លែង នាងបានស្រែកជាភាសាចិនថា «នីហាវ(ជំរាបសួរ)» ទៅកាន់អ្នកស្ម័គ្រចិត្ត ហើយអ្នកស្ម័គ្រចិត្តម្នាក់បានស្វាគមន៍នាងយ៉ាងកក់ក្ដៅ ដោយគ្រវីដៃហើយឆ្លើយតបជាភាសាអង់គ្លេសថា «Welcome to China»