(BBC)៖ ការវាយប្រហាររវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើងហើយ និងមានការចោទសួរឡើងនូវសំណួរថា តើកងទ័ពរុស្ស៊ី និងអ៊ុយក្រែន មានចំនួនខុសគ្នាកម្រិតណា ?

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចេញនូវ «ប្រតិបត្តិការយោធា» ទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៉ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។

ខាងក្រោមនេះគឺជាប្រៀបធៀបកម្លាំងយោធារវាងរុស្ស៊ី និងអ៊ុយក្រែន ដោយមិនរាប់បញ្ចូលអាវុធនុយក្លេរឡើយ។ បើយោងតាមគេហទំព័រ Global Firepower គិតត្រឹមឆ្នាំ២០២១, រុស្ស៊ីគឺជាមហាអំណាចយោធាលេខ២ នៅលើពិភពលោក ខណៈអ៊ុយក្រែនឈរនៅលេខរៀងទី២២ ឯណោះ។ ប្រភព៖ សារព័ត៌មាន BBC