(កៀវ)៖ យោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស Daily Mail នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា កងទ័ពរុស្ស៊ីដែលស្ថិតក្រោមការបញ្ជារបស់ លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន នោះ បានចល័តមកដល់ចម្ងាយជាង ៣០គីឡូម៉ែត្រហើយ ពីរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន ខណៈនៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងនៅអ៊ុយក្រែន) ទីប្រឹក្សាម្នាក់នៃរដ្ឋាភិបាលអ៊ុយក្រែនបានឱ្យដឹងថា រដ្ឋធានីកៀវបាន និងកំពុងរងការវាយប្រហារដោយគ្រាប់មីស៊ីល៕