(ប៉េកាំង)៖ ឯកសារលេខមួយរបស់មជ្ឈិមបក្សកុម្មុយនិស្តចិនឆ្នាំ២០២២ ត្រូវបានប្រកាសជាផ្លូវការ ។ តាំងពីចូលសតវតស្សន៍នេះមក មជ្ឈិមបក្សកម្មុយនិស្តចិន បានចេញផ្សាយឯកសារលេខមួយក្នុងរយៈពេល ១៩ឆ្នាំជាប់ៗគ្នា ដើម្បីណែនាំការងារខាងកសិកម្ម ។ ឯកសារនេះបានរៀបចំចាត់ចែងការងារដ៏សំខាន់ សម្រាប់ជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការស្តារជនបទឱ្យមានភាពរុងរឿងក្នុងឆ្នាំ២០២២ ធ្វើការងារកសិកម្មជាក់ស្តែង ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ដើម្បីធានាដល់ការបង្កើនបរិមាណទិន្នផល ធ្វើឱ្យកសិករបង្កើនប្រាក់ចំណូល ក៏ដូចជាធ្វើឱ្យជនបទមានស្ថិរភាព និងសុខសាន្តត្រាន ដូច្នេះ ឯកសារនេះមានសារសំខាន់ណាស់។

ឆ្នាំ២០២២ គឺជាឆ្នាំគន្លឹះមួយដែលប្រទេសចិនបានបោះជំហានឆ្ពោះ ទៅរកដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើប ដោយគ្រប់ជ្រុងជ្រោយ និងគោលដៅតស៊ូមួយរយឆ្នាំទីពីរ បក្សកុម្មុយនិស្តចិនក៏នឹងបើកធ្វើសមាជលើកទី ២០ ផងដែរ ។ ក្នុងគ្រាដ៏គន្លឹះនេះ ការបន្តជំរុញដោយគ្រប់ជ្រុងជ្រោយ នូវការងើបឡើងវិញរបស់ទីជនបទ ធ្វើឱ្យកសិកម្មមានភាពនឹងនរ វាមានអត្ថន័យពិសេសដើម្បីរក្សាបរិយាកាសសេដ្ឋកិច្ច ប្រកបដោយភាពនឹងនរនិងរឹងមាំ បរិយាកាសសង្គមដែលប្រទេសជាតិមានភាពសុខសាន្តត្រាន និងប្រជាជនមានជីវភាពរស់នៅដ៏ល្អប្រសើរ ក៏ដូចជាបរិយាកាសនយោបាយមានភាពស្អាតស្អំផងដែរ។

ឆ្នាំ២០២២ ការធានាជាក់លាក់ដល់ការផ្គត់ផ្គងស្បៀង និងកសិផលដ៏សំខាន់ជាភារកិច្ចចម្បង ក្នុងការស្ដារទីជនបទឱ្យងើបឡើងវិញ ។ មុនដំបូង គឺត្រូវផ្តោតសំខាន់ទៅលើទំហំដីស្រែសាបព្រោះ ដើម្បីជំរុញកិច្ចកសាងខ្សែសង្វាក់ឧស្សាហកម្មស្បៀង ប្រកបដោយសុវត្ថិភាព ក៏ដូចជាលំនឹងបរិមាណផលិតផលស្បៀងប្រចាំឆ្នាំ ។ ទីពីរ ត្រូវខិតខំប្រឹងប្រែងកែសម្រួល និងធ្វើឱ្យមានសុក្រឹតភាពនូវរចនាសម័្ពន្ធកសិកម្ម ពង្រីកផលិតកម្មលើមុខរបរសាច់គោសាច់ចៀម និងទឹកដោះ លើកកម្ពស់អត្រាផ្គត់ផ្គង់ដោយខ្លួនឯងរបស់សណ្តែកសៀង និងប្រេង ទីបី ត្រូវផ្តល់ការគាំទ្រខាងគោលនយោបាយ ដោយនឹងនរនិងរយៈពេលយូរលើវិស័យចិញ្ចឹមជ្រូក ដើម្បីធានាឱ្យតម្លៃផលិតផលខាងម្ហូបអាហារមានភាពនឹងនរ។

បន្ទាប់ពីយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រ ទទួលបានជោគជ័យដោយគ្រប់ជ្រុងជ្រោយ ការទប់ស្កាត់បាតុភូតដែលកសិករ ត្រឡប់ទៅភាពក្រីក្រវិញដោយទ្រង់ទ្រាយធំ ជាភារកិច្ចមូលដ្ឋាននៃការងារកសិកម្ម ក្នុងដំណាក់កាលអន្តរកាល ។ នៅឆ្នាំ២០២១ ល្បឿនកំណើនប្រាក់ចំណូលរបស់កសិករនៅទីជនបទ ខ្ពស់ជាងអ្នកក្រុងនិងអ្នកឃុំស្រុក ល្បឿនកំណើនប្រាក់ចំណូលរបស់តំបន់ ចេញផុតពីភាពក្រីក្រ ខ្ពស់ជាងកម្រិតជាមធ្យមរបស់ជនបទនៅទូទាំងប្រទេស ។ ប៉ុន្តែ មូលដ្ឋានអភិវឌ្ឍន៍នៃតំបន់ទើបចេញផុតពីភាពក្រីក្រ នៅតែទន់ខ្សោយនៅឡើយ ឧស្សាហកម្មទើបចេញផុតពីភាពក្រីក្រ ត្រូវការបណ្តុះបំប៉នជាបន្តបន្ទាប់ ប្រជាជនដែលទើបចេញផុតពីភាពក្រីក្រ ក៏ត្រូវការជួយជ្រោមជ្រែងជាបន្តបន្ទាប់ផងដែរ ។ នៅពេលអនាគត លើមូលដ្ឋានដែលគោលនយោបាយ ជួយជ្រោមជ្រែងមានភាពនឹងនរជាទូទៅ ត្រូវធ្វើឱ្យយន្តការតាមដាន ពិនិត្យបង្ការកុំឱ្យត្រឡប់ទៅភាពក្រីក្រវិញ និងយន្តការផ្តល់ជំនួយដោយចំគោលដៅ មានភាពកាន់តែល្អពេញលេញ ។ ការងារដ៏សំខាន់ គឺត្រូវពង្រីកមុខរបរពិសេសនៅជនបទឱ្យចេញផុតពីភាពក្រីក្រ និងជំរុញឱ្យប្រជាជនចេញផុតពីភាពក្រីក្រ មានការងារធ្វើដោយនឹងនរ ធ្វើឱ្យប្រជាជនចេញផុតពីភាពក្រីក្រ ទទួលបានប្រាក់ចំណូលកាន់តែច្រើន និងរួមគ្នាដើរតាមផ្លូវមានជីវភាពធូរធារជាមួយគ្នា ។

ប្រសិនបើចង់ឱ្យប្រជាជាតិចិនមានភាពរុងរឿងឡើងវិញ នោះជនបទចាំបាច់ត្រូវមានភាពរុងរឿងឡើងវិញ។ មានតែរដ្ឋបាលគ្រប់ថ្នាក់ និងគ្រប់ផ្នែកនៃសង្គមរបស់ប្រទេសចិន ប្រមូលផ្តុំកម្លាំងខ្លាំងក្លាជាធ្លុងមួយ នោះជីវភាពរស់នៅរបស់កសិករដ៏ច្រើនកុះករ ទើបអាចកាន់តែល្អប្រសើរឡើង ប្រទេសចិនទើបអាចធ្វើកំណែទម្រង់ខាងកសិកម្មឱ្យកាន់តែស៊ីជម្រៅ និងជំរុញឱ្យជនបទងើបឡើងវិញ និងមានភាពរុងរឿង៕ (#CCFR Comment#)