(ប៉េកាំង)៖ ក្នុងចំណោមវ៉ាក់សាំងចំនួនពីរដូស ដែលត្រូវបានប្រើប្រាស់នៅលើពិភពលោក មានវ៉ាក់សាំងមួយដូសគឺ «ផលិតដោយប្រទេសចិន» កាលពីថ្ងៃទី ២៥ ខែកុម្ភៈ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូ។

ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថា ជំងឺកូវីដ ១៩ បានរីករាលដាលរយៈពេលពីរឆ្នាំមកហើយ។ ក្រោមការខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិ ការចាក់វ៉ាក់សាំងជាសកលទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងលេចធ្លោ ប៉ុន្តែនៅតែមានបញ្ហាមិនស្មើភាពក្នុងការចែកចាយវ៉ាក់សាំងដដែល។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅពេលដ៏ត្រឹមត្រូវ ប្រទេសចិនសូមផ្តល់សំណើ ៤ ចំណុច ពោលគឺ ទីមួយត្រូវតែកសាង «សំណាញ់សុវត្ថិភាព» សម្រាប់បង្កើតភាពស៊ាំឱ្យបានរឹងមាំ ។ ទីពីរ គឺត្រូវតែពង្រឹង «ឃ្លាំងអាវុធ» ដើម្បីប្រឆាំងការរីករាលដាលនៃជំងឺឆ្លង។ ទី៣ ត្រូវតែធ្វើឱ្យប្រសើរឡើងនូវ «របាំងគ្រប់គ្រង» លើវិស័យសុខាភិបាល។ ទី៤ គឺត្រូវពង្រឹងនិងអភិវឌ្ឍ «យុថ្កាលំនឹង»

លោក Wang Yi បានបញ្ជាក់ថា ប្រទេសចិនគឺជាអ្នករួមចំណែកដ៏ធំបំផុត ក្នុងការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌។ ក្នុងចំណោមវ៉ាក់សាំងចំនួនពីរដូសដែលត្រូវបានប្រើប្រាស់នៅលើពិភពលោក មានវ៉ាក់សាំងមួយដូសគឺ «ផលិតដោយប្រទេសចិន»