(កៀវ)៖ អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានប្រកាសថា ខាងកងទ័ពរុស្ស៊ីបានទទួលរងការខូចខាតយ៉ាងដំណំ ក្រោយការវាយប្រហារអ៊ុយក្រែននៅថ្ងៃទី ៤ ដោយគិតសរុបមកទល់នឹងពេលនេះ រុស្ស៊ីបានបាត់បង់ជីវិតកងទ័ពសរុប ៤,៥០០នាក់, រថពាសដែក ៧០០គ្រឿង, រថក្រោះ ៦០គ្រឿង និងឧទ្ធម្ភាគចក្រ ២៦គ្រឿង។ នេះបើតាមការចេញផ្សាយដោយកាសែត Jeruslaem Post នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ក៏បានប្រកាសទទួលស្គាល់ថា កងទ័ពរបស់ខ្លួនបានបាត់បង់ជីវិតផងដែរ ប៉ុន្តែមិនបានបញ្ជាក់អំពីចំនួនជាក់លាក់នោះឡើយ។ ដោយឡែក, ភាគីអ៊ុយក្រែនវិញបានអះអាង ពីការចាប់បានទាហានរុស្ស៊ីជាង ២០០នាក់កាលពីថ្ងៃអាទិត្យ៕