(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៥៥, ៥១១,៩៥២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,០៥៧,៨៤៧នាក់ និងជាសះស្បើយឡើងវិញ ៣៨៩,០៣២,២០៤នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨១, ១៥៤,៩៦០នាក់ ស្លាប់ចំនួន ៩៩៣,០៤៤នាក់ និងជាសះស្បើយចំនួន ៥៥, ៧៥៧,៣៧៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤២, ៩៨៧,៤៦១នាក់ ស្លាប់ចំនួន ៥១៥,៨៣៣នាក់ និងជាសះស្បើយ ៤២,៤២៦, ៣២៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៩, ៣០៥,១១៤នាក់ ស្លាប់ ៦៥៤,៦១២នាក់ និងជាសះស្បើយ ២៧,៥៥៦,៥៩៨នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖