(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២។

១៖ ភ្នំភ្លើងនៅក្បែររដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន បញ្ចេញផ្សែងនិងផេះឡើងលើផ្ទៃអាកាស។

២៖ EU ចុះកិច្ចព្រមព្រៀងបង្កើនការទិញឧស្ម័នពីអាមេរិក ដើម្បីកាត់បន្ថយការពឹងផ្អែកលើរុស្ស៉ី។

៣៖ ទីបំផុតអាជ្ញាធរចិនប្រកាសជាផ្លូវការថា មនុស្ស១៣២នាក់ នៅលើយន្តហោះ China Eastern ដែលធ្លាក់កាលពីដើមសប្តាហ៍នេះ បាត់បង់ជីវិតទាំងអស់។

៤៖ អារ៉ាប៊ីសាអូឌីត ព្រមានពីបញ្ហាផ្គត់ផ្គង់ប្រេងសកល ក្រោយរោងចក្រប្រេង បន្តរងការវាយប្រហារពីក្រុមឧទ្ទាមហូទី។

៥៖ ឥណ្ឌាចង់ឲ្យមានការដកទ័ព ចេញពីព្រំដែនជាមុនសិន មុននឹងវិលទៅរកប្រក្រតីភាព នៃទំនាក់ទំនងជាមួយចិន។

៦៖ រុស្ស៉ីធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅប្រជុំកោះមានវិវាទជាមួយជប៉ុន ក្រោយផ្អាកកិច្ចចរចាសន្ធិសញ្ញាបញ្ចប់សង្រ្គាមលោកលើកទី២។

៧៖ សហរដ្ឋអាមេរិកជំរុញឱ្យចិននិងរុស្ស៊ី ដាក់សម្ពាធលើកូរ៉េខាងជើង ក្រោយការធ្វើតេស្តមីស៉ីលផ្លោង ICBM។