(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃពុធនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ២,៧៦២នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានឡាវ Laotian Times នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន ២,៧៤៣នាក់ ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង១៩នាក់ ករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ១,៣៥៥ករណី។ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយដដែល ឡាវក៏បានរាយការណ៍ពីអ្នកជំងឺស្លាប់ថ្មីម្នាក់ផងដែរ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ១៧៦,៨៩៨នាក់ ក្នុងនោះស្លាប់ ៦៦៥នាក់។ ប្រជាជនឡាវ៦១.៥ភាគរយ ឬស្មើនឹង ៤.៤៧លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស៕