(ប៉េកាំង)៖ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ផ្លែឈើថៃត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន តាមរយៈផ្លូវដែកចិន-ឡាវ ជាលើកដំបូង ផ្លែឈើជើងនេះនឹងដាក់លក់ក្នុងទីផ្សារ នៅក្រុង Kunming មុនបណ្យឆេងម៉េង តាមការប៉ាន់ប្រមាណ។

បន្ទាប់ពីដឹកជញ្ជូនទៅកាន់ក្រុងវៀងច័ន្ទ រដ្ឋធានីប្រទេសឡាវ ធុរេនចំនួន៤០តោននិងដូងចំនួន២០តោន ដែលផលិតនៅថៃបានដឹកពី ស្ថានីយភាគខាងត្បូងក្រុងវៀងច័ន្ទ នៃផ្លូវដែកចិន-ឡាវ នៅថ្ងៃទី១ ខែមេសា ហើយត្រូវដឹកជញ្ជូនទៅដល់ខេត្ត Louang Namtha ប្រទេសឡាវ ដែលជាប់ព្រំដែនជាមួយខេត្តYunnan ប្រទេសចិន។

តាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន ដែលទទួលបន្ទុកដំណើរការ កំណាត់ឡាវនៃផ្លូវដែក ចិន-ឡាវ តទៅថ្ងៃមុខ នឹងមានកសិផលថៃកាន់តែច្រើន ដឹកជញ្ជូនទៅកាន់ប្រទេសចិន ឬទ្វីបអឺរ៉ុបតាមរយៈផ្លូវដែកចិន-ឡាវ ដែលរំលេចថែមមួយកម្រិតទៀត ពីតួនាទីសំខាន់របស់ផ្លូវដែកចិន-ឡាវ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕