(កាលីហ្វ័រញ៉ា)៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ០៦នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយ នៅកណ្តាលទីក្រុង Sacramento រដ្ឋកាលីហ្វ័រញ៉ានៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើយោងតាមការចេញផ្សាយ សារព័ត៌មាន NBC News នៅថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២។

នាយកដ្ឋានប៉ូលីស Sacramento បាននិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ Twitter ថា «មន្រ្តីបានរកឃើញជនរងគ្រោះដោយការបាញ់ប្រហារយ៉ាងហោចណាស់ ១៥នាក់ ក្នុងនោះមាន០៦នាក់បានស្លាប់»។

ទោះជាយ៉ាងណា អាជ្ញារធរ មិន បាន ផ្តល់ ព័ត៌មាន លម្អិត បន្ថែមជុំវិញបញ្ហានេះទេ៕