(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា បណ្ដាប្រទេសជាសមាជិក NATO ទាំងអស់នឹងស្វាគមន៍ហ្វាំងឡង់ និងស៊ុយអែត ប្រសិនបើប្រទេសទាំង២នេះសម្រេចចិត្តចូលជាសមាជិកបក្សសម្ព័ន្ធ យោធាមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Jens Stoltenberg បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ អ្វីៗគឺអាស្រ័យលើការសម្រេចចិត្តរបស់ពួកគេ ហើយបើពួកគេ (ហ្វាំងឡង់ និងស៊ុយអែត) ដាក់ពាក្យស្នើសុំចូលជាសមាជិក នោះខ្ញុំយល់ថារដ្ឋជាសមាជិក NATO ទាំង៣០ប្រទេសនឹងទទួលស្វាគមន៍ ពួកគេ»

គួរបញ្ជាក់ថា បើតាមលោក Jens Stoltenberg, អង្គការ NATO នឹងស្វែងរកមធ្យោបាយនានា ដើម្បីត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែង ដោយលោក ចង់សំដៅថារុស្ស៊ីអាចនឹងចាត់វិធានការសងសឹក មុននឹងហ្វាំងឡង់ ឬស៊ុយអែត ចូលជាសមាជិកពេញលេញ៕