(ប៉េកាំង)៖ នៅថ្ងៃទី២៥ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះ ខួបលើកទី៥០នៃឱសថអាតេមីស៊ីនីន និងវេទិកាអន្តរជាតិស្តីពីការរួមគ្នាកសាងសហគមន៍រួមសុខភាពមនុស្សជាតិ។

លោក Xi Jinping បានលើកឡើងថា ឱសថអាតេមីស៊ីនីនគឺជាថ្នាំប្រឆាំងជំងឺគ្រុនចាញ់ដ៏មានប្រសិទ្ធភាព ដែលត្រូវបានរកឃើញនិងបន្សុទ្ធដោយជោគជ័យមុនគេបង្អស់ដោយប្រទេសចិន។

ក្នុងរយៈពេល៥០ ឆ្នាំបន្ទាប់ពីមានផលិតឱសថនេះ វាបានជួយប្រទេសចិន លុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានផ្សព្វផ្សាយនិងប្រើប្រាស់យ៉ាងសកម្ម នូវឱសថអាតេមីស៊ីនីននៅជុំវិញពិភពលោក តាមរយៈវិធីជាច្រើនដូចជា ផ្គត់ផ្គង់ឱសថនិងផ្តល់ជំនួយបច្ចេកទេស ជួយសាងសង់មជ្ឈមណ្ឌលប្រឆាំងជំងឺគ្រុនចាញ់ ជួយបណ្តុះបណ្តាលបុគ្គលិកពាក់ព័ន្ធជាដើមដែលបានជួយសង្គ្រោះ ជីវិតមនុស្សរាប់លាននាក់ជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារនិងព្យាបាលជំងឺគ្រុនចាញ់ជាសកល និងការការពារសុខភាពរបស់មនុស្សជាតិ៕