(ប៉េកាំង)៖ នាពេលបច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយអសមត្ថភាពមិនត្រឹមតែ បានបណ្តាលឲ្យករណីឆ្លងជំងឺកូវីដ១៩ និងករណីស្លាប់បានកើនឡើងប៉ុណ្ណោះទេ ថែមទាំងក៏បានបណ្តាលឱ្យបញ្ហាក្នុងសង្គមជាច្រើន កើតឡើងជាញឹកញាប់ផងដែរ។ ទស្សនាវដី្តប្រចាំខែ «The Atlantic Monthly» នៃអាមេរិកបានចុះផ្សាយអត្ថបទនាពេលថ្មីៗកន្លងទៅនេះថា ដោយសាររដ្ឋាភិបាលអាមេរិកអសមត្ថិភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានជាកុមារអាមេរិកប្រហែល ២០ម៉ឺននាក់ បានក្លាយជា «កុមារកំព្រាកូវីដ១៩»

សូមបញ្ជាក់ថា «កុមារកំព្រាកូវីដ ១៩» គឺមានន័យថា កុមារដែលបានកំព្រាឪពុកម្តាយ ឬអាណាព្យាបាលផ្សេងទៀត ក្នុងអំឡុងពេលរីករាលដាលជាសកល នៃជំងឺកូវីដ១៩។ នាពេលថ្មីៗកន្លងទៅនេះ ការសិក្សាស្រាវជ្រាវមួយចំនួន បានផ្តោតសំខាន់ទៅលើបាតុភាពនេះព្រម និងបញ្ហាក្នុងសង្គមដែលមានលទ្ធភាពកើតឡើង ។

យោងតាមទិន្នន័យស្ថិតិថ្មីបំផុតស្តីពីករណីឆ្លងជំងឺកូវីដ១៩ នៃសកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានឱ្យដឹងថា ចាប់តាំងពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ មក ករណីស្លាប់ដោយសារជំងឺកូវីដ១៩ សរុបនៅអាមេរិកបានលើសពី ១លាន ២ ម៉ឺននាក់។ យោងតាមទិន្នន័យស្ថិតិស្តីពីការតាមដានពិនិត្យនៃសកលវិទ្យាល័យបច្ចេកវិទ្យា Imperial London របស់អង់គ្លេសបានឱ្យដឹងទៀតថា គិតមកទល់ថ្ងៃទី ៥ ខែឧសភា សហរដ្ឋអាមេរិកមានកុមារជាង ២១ម៉ឺននាក់ បានកំព្រាឪពុកម្តាយឬជីដូនជីតា ដែលជាអាណាព្យាបាលសំខាន់ដោយសារ ការរីករាលដាលនៃជំងឺកូវីដ១៩។

នាពេលថ្មីៗកន្លងទៅនេះ វេបសាយនៃទស្សនាវដី្តប្រចាំខែ «The Atlantic Monthly» របស់អាមេរិកក៏បានចេញផ្សាយអត្ថបទថា «កុមារកំព្រាកូវីដ១៩» ចំនួន ២០ម៉ឺននាក់ នៅសហរដ្ឋអាមេរិកត្រូវគេបំភ្លេចចោល «ទោះបីជារយៈពេលពីរឆ្នាំ បានធ្វើឱ្យសហរដ្ឋអាមេរិក អាចប្រឈមប្រកបដោយភាពស្ងប់ស្ងាត់ នូវការវាយប្រហារដែលបណ្តាលមកពីវីរុសកូវីដ ១៩ ក៏ដោយ ក៏ប៉ុន្តែការខាតបង់នៅតែគួរឱ្យអ្នកផងភ្ញាក់ផ្អើលនិងពិបាកនឹងទទួលយកបានដែរ ពោលគឺ ក្នុងចំណោមរាល់កុមារកំព្រាចំនួន ១២ នាក់ដែលមានអាយុក្រោម ១៨ ឆ្នាំ ក៏មានម្នាក់បានកំព្រាឪពុកម្តាយរបស់ខ្លួន ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ លើកនេះដែរ លើសពីនេះទៅទៀត ក្នុងសាលារដ្ឋនីមួយៗនៅអាមេរិក គិតជាមធ្យម មានកុមារពីរនាក់បានកំព្រាអាណាព្យាបាលរបស់ខ្លួន ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩ លើកនេះ»

ដូចការវិភាគរបស់អត្ថបទនេះដែលបានលើកឡើងបន្ថែមទៀតថា ហានិភ័យនៃការប្រើប្រាស់ថ្នាំដោយខុសច្បាប់ ការព្យួរការសិក្សានិងធ្លាក់ ក្នុងភាពក្រីក្ររបស់ក្រុមកុមារកំព្រាទាំងនេះ ក៏បានកើនឡើងជាបណ្តើរៗផងដែរ។ លទ្ធភាពនៃការធ្វើអត្តឃាតរបស់ពួកគេ ស្ទើរតែបានកើនទ្វេដងបើប្រៀបធៀបនឹងកុមារមិនមែនកំព្រា ហើយក៏មានលទ្ធភាពរងផលប៉ះពាល់ពី បញ្ហាគ្រប់បែបយ៉ាងដទៃទៀតផងដែរ។ ដូច្នេះ ការលេចចេញក្រុម «កុមារកំព្រាកូវីដ ១៩» និងហានិភ័យដែលបានលាក់ទុកក្នុងសង្គម មិនត្រឹមតែនឹងជះឥទ្ធិពលយ៉ាងស៊ីជម្រៅ ចំពោះជោគវាសនារបស់សមាជិកនៃក្រុមនេះប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំមកនូវបញ្ហាប្រឈម ក្នុងរយៈពេលយូរដល់សង្គមអាមេរិកផងដែរ។

បាតុភូតអំពី «កុមារកំព្រាកូវីដ១៩» គឺជាសោកនាដកម្មដែលបណ្តាលមកពី រដ្ឋាភិបាលអាមេរិកដែលអសមត្ថិភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏បានលាតត្រដាងនូវបញ្ហាស្រទាប់ជ្រៅ ក្នុងសង្គមអាមេរិកក្នុងរយៈពេលយូរ ដូចជា គម្លាតខាងពូជសាសន៍ជាដើម។ ទស្សនាវដី្តប្រចាំខែ «The Atlantic Monthly» នៃអាមេរិកបានផ្សាយដំណឹងថា បញ្ហាអំពី «កុមារកំព្រាកូវីដ ១៩» មានភាពកាន់តែធ្ងន់ធ្ងរក្នុងចំណោមក្រុមមនុស្សងាយរងគ្រោះ ដូចជា ក្រុមជនជាតិភាគតិចជាដើម។ ដោយសារប្រាក់ចំណូលជាមធ្យមរបស់គ្រួសារជនជាតិភាគតិចទាបបង្គួរ និងសមត្ថភាពទប់ទល់នឹងហានិភ័យរបស់ពួគេ នៅពេលប្រឈមនឹងការរីករាលដាលនៃជំងឺឆ្លងនេះអន់បង្គួរ បានជាកុមារកាន់តែមានលទ្ធភាពក្លាយជា «កុមារកំព្រាកូវីដ១៩»

គួរបញ្ជាក់ដែរថា លទ្ធផលសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា ចំនួនប្រជាជននៃជនជាតិភាគតិចគ្រាន់តែត្រូវជា ៣៩ភាគរយ នៃចំនួនប្រជាជនសរុបនៃសហរដ្ឋអាមេរិកប៉ុណ្ណោះ តែ «កុមារកំព្រាកូវីដ ១៩» នៃក្រុមជនជាតិភាគតិចបែរជាមានចំនួន ៦៥ភាគរយ។ គិតជាមធ្យម រាល់កុមារជនជាតិស្បែកសចំនួន ៧៥៣នាក់ ក៏មានម្នាក់ក្លាយជា «កុមារកំព្រាកូវីដ ១៩» ចំណែកឯជនជាតិអាមេរិកដើមកំណើតអាមេរិកឡាទីន គឺរាល់កុមារចំនួន ៤១២នាក់ ក៏មានម្នាក់ក្លាយជា «កុមារកំព្រាកូវីដ ១៩» ហើយនិយាយចំពោះកុមារអាមេរិកដើមកំណើតអាហ្រ្វិក និងជនជាតិឥណ្ឌាអាមេរិកកាំង គឺ ៣១០ នាក់និង ១៦៨នាក់ ដោយឡែកពីគ្នា។

នៅពីក្រោយភាពខុសគ្នាខាងពូជសាសន៍នៃ «កុមារកំព្រាកូវីដ ១៩» គឺ បញ្ហាស្រទាប់ជ្រៅក្នុងសង្គមអាមេរិកក្នុងរយៈពេលយូរ ពោលគឺ ក្នុងវិស័យចំណូល ឱកាសការងារនិងជីវភាពរស់នៅមិនស្មើភាព អត្រាបាត់ការងារខ្ពស់នៃជនជាតិភាគតិច ព្រមទាំងបានបណ្តាលឱ្យកង្វះការធានារ៉ាប់រងខាងសុខភាព។ តាមទិន្នន័យស្ថិតិនាចុងឆ្នាំ២០១៩ របស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានបង្ហាញឱ្យឃើញថា ប្រាក់ចំណូលគិតជាមធ្យម របស់គ្រួសារជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក និងអាមេរិកឡាទិននៅសហរដ្ឋអាមេរិក គឺគ្រាន់តែត្រូវជាពាក់កណ្តាល នៃគ្រួសារជនជាតិស្បែកស ចំណែកឯទ្រព្យសម្បត្តិសុទ្ធមានត្រឹមតែពី ១៥ ដល់ ២០ភាគរយប៉ុណ្ណោះ។ ក្នុងរយៈពេលរាប់សិនឆ្នាំកន្លងមក គម្លាតរវាងក្រុមជនជាតិស្បែកសនិងក្រុមជនជាតិភាគតិច ត្រូវបានកើនឡើងយ៉ាងច្បាស់។

ប៉ុន្តែ គួរឱ្យសោកស្តាយណាស់ «កុមារកំព្រាកូវីដ ១៩» ដែលប្រកបដោយភាពរំសើបដ៏ធំបំផុតនេះ ត្រូវបានមើលរំលងដោយរដ្ឋាភិបាលអាមេរិក។ ចាប់តាំងពីបានផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រហូតដល់បច្ចុប្បន្ននេះ ក្រុម «កុមារកំព្រាកូវីដ១៩» នៅអាមេរិកមានចំនួនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឡែកទាក់ទិននឹងបញ្ហានេះ បច្ចុប្បន្ននេះ មានតែសមាជិកសភាសហព័ន្ធនិងមូលដ្ឋានមួយចំនួនតូចប៉ុណ្ណោះ ធ្វើការខ្ជីខ្ជាបានចេញសេចក្តីអំពាវនាវ ហើយរដ្ឋនិងស្រុកមួយចំនួនតូច បានចាត់វិធានការជួយស្រោចស្រង់ ដូចជា ការទម្លាក់ថវិកាជាដើម។ អ្នកជំនាញខាងការបង្ការជំងឺឆ្លង បានលើកសំណើនិងមតិយោបល់ជាយូរមកហើយថា ត្រូវដោះស្រាយបញ្ហាអំពី «កុមារកំព្រាកូវីដ ១៩» នៅទូទាំងសហរដ្ឋអាមេរិកឱ្យបានទាន់ពេលវេលា និងក្នុងពេលឆាប់ៗ ហើយការគ្រោងផែនការ និងការខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលសហព័ន្ធ គឺជាបញ្ហាគន្លឹះ។ ទោះយ៉ាងនេះក្តី ប៉ុន្តែសភាពការណ៍ជាក់ស្តែង គឺប្រតិកម្មរបស់រដ្ឋាភិបាលអាមេរិក មានភាពយឺតយ៉ាវរហូត ។

បន្ទាប់ពីបញ្ហាអំពី «កុមារកំព្រាកូវីដ ១៩» ត្រូវបានលាតត្រដាង វាមិនត្រឹមតែធ្វើឱ្យប្រជាជនមើលឃើញពី ទុក្ខវេទនារបស់ប្រជាជនសាមញ្ញអាមេរិកដែលបណ្តាលមកពី រដ្ឋាភិបាលអាមេរិកអសមត្ថិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ប៉ុណ្ណោះទេ ថែមទាំងក៏បានលាតត្រដាងពីស្រទាប់ កាន់តែជ្រាលជ្រៅនូវបញ្ហាធ្ងន់ធ្ងរជាប្រព័ន្ធ ពីឫសគល់របស់អាមេរិកក្នុងការយកចិត្តទុកដាក់ ដល់ក្រុមមនុស្សងាយរងគ្រោះផងដែរ ។ បើធ្វើការវិភាគចំពោះដំណើរដើមទងរបស់បញ្ហានេះ អាចឃើញថា ភាពឃោរឃៅនិងភាពព្រងើយកន្តើយ នៅពីក្រោយពាក្យភូតកុហករបស់ អ្វីដែលហៅថា «អ្នកគាំពារសិទ្ធិមនុស្ស» ត្រូវបានលាតត្រដាងថែមមួយកម្រិតទៀត នៅចំពោះមុខអ្នកផងទាំងពួង។

មូលហេតុដែលបណ្តាលឱ្យកើតមានសោកនាដកម្មគួរឱ្យអាណិតអាសូនេះ គឺដោយសារភាពអយុត្តិធម៌ជាប្រព័ន្ធ បានកើតមានយ៉ាងទូលំទូលាយក្នុងវិស័យសិទ្ធិមនុស្ស នៅសហរដ្ឋអាមេរិកក្នុងរយៈពេលយូរមកហើយ។ អសមត្ថភាពជាបន្តបន្ទាប់របស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានបណ្តាលឱ្យករណីឆ្លងជំងឺកូវីដ ១៩ និងករណីស្លាប់សុទ្ធតែបានរក្សាចំណាត់ថ្នាក់ទី ១ នៅលើពិភពលោក។ លើសពីនេះទៅទៀត ការមើលរំលងរបស់រដ្ឋាភិបាលអាមេរិក ក្នុងការបង្ការនិងគ្រប់គ្រងការីករាលដាលនៃជំងឺឆ្លង ព្រមទាំងការបដិបក្ខរវាងបក្ខពួកនិងការប្រយុទ្ធផ្ទៃក្នុងរបស់បុគ្គលឆ្នើម ក្នុងវណ្ណៈគ្រប់គ្រងជាបច្ច័យចម្បងនៃសោកនាដកម្មនេះ ឯភាពបែកបាក់គ្នានៃសង្គមធ្វើឱ្យផលវិបាក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺឆ្លង ចំពោះប្រជាជនសាមញ្ញមានភាពកាន់តែធ្ងន់ធ្ងរ ស្របពេលជាមួយគ្នានេះ អសមភាពខាងពូជសាស៍ ក៏បានបង្កឱ្យបញ្ហាអំពី «កុមារកំព្រាកូវីដ ១៩ » កាន់តែមានភាពប្រឈមខ្លាំងបំផុតរយៈពេលយូរក្នុងសង្គម។

ដូច្នេះ អាចមានការវិនិច្ឆ័យច្បាស់លាស់ថា ទោះបីជាការបង្កើតឡើងនៃ «កុមារកំព្រាកូវីដ ១៩» ជា «បញ្ហាថ្មី» ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺឆ្លងក៏ដោយ ក៏ប៉ុន្តែភាពខុសគ្នាខាងពូជសាសន៍នៅពីក្រោយ ទើបជា «បញ្ហាធ្ងន់ធ្ងរ» ក្នុងសង្គមអាមេរិក។ នៅពីក្រោយក្រុមមនុស្សងាយរងគ្រោះនៅសហរដ្ឋអាមេរិក ដែលបានធ្លាក់ក្នុងភាពជាប់គាំង បានឆ្លុះបញ្ចាំងពីសភាពការណ៍បច្ចុប្បន្ន នៃសិទ្ធិប្រជាធិបតេយ្យរបស់ក្រុមមនុស្សមិនមែនស្បែកស និងជនជាតិភាគតិចនៅសហរដ្ឋអាមេរិក។ តាមពិតទៅ នៅអាមេរិក សិទ្ធិប្រជាធិបតេយ្យរបស់ក្រុមដូចខាងលើ ត្រូវបានដកហូតនិងបំពានក្នុងរយៈពេលជាយូរ ហើយករណីដែលត្រូវទទួលរងការរើសអើង ការរំលោភបំពាននិងការបំភ្លេចចោល វាសឹងតែក្លាយជាទម្លាប់ទៅហើយ ហេតុនេះហើយ បានជាសហរដ្ឋអាមេរិក ដែលមានបញ្ហាប្រជាធិបតេយ្យផ្ទាល់ខ្លួនយ៉ាងធ្ងន់ធ្ងរ ហើយមានផលវិបាកកាន់តែច្រើនឡើងៗ គ្មានលក្ខណសម្បត្តិអីមកអួតតម្កើងខ្លួនថា ជា «ចៅក្រមសិទ្ធិមនុស្ស» ដើម្បីឆ្កាដៃឆ្កាជើង ទៅលើសភាពការណ៍ប្រជាធិបតេយ្យរបស់ប្រទេសដទៃទៀតនោះទេ។

គួររំលឹកថា អង្គការ «Coronavirus Cooperative» ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលផ្តួចផ្តើមដោយអ្នកជំនាញនិងបញ្ញវន្ត ធ្លាប់សរសេរសារលិខិតសាធារណៈមួយ ជូនប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន ដោយអំពាវនាវឱ្យរដ្ឋាភិបាលចាត់ប្រតិបតិ្តការ ដើម្បីជួយសង្គ្រោះក្រុម «កុមារកំព្រាកូវីដ ១៩» ប៉ុន្តែគិតមកទល់បច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ ក្រោម «ស្តង់ដារពីរខាងសិទ្ធិមនុស្ស» ដែលមានឈ្មោះល្បីល្បាញនៅទូទាំងពិភពលោក នេះគឺជាសារលិខិតមួយដែលពិតជាមិនអាច ទទួលបានការឆ្លើយតបវិញ៕