(ប៉េកាំង)៖ កាលពីថ្ងៃទី២៧ ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការអត្ថាធិប្បាយអំពីវេទិកាសិទ្ធិមនុស្ស ក្រុងប៉េកាំងឆ្នាំ២០២២ ដែលទើបបានសម្ពោធបើកក្នុង សន្និសីទសារព័ត៌មានជាប្រចាំថា វេទិកាលើកនេះបានពិគ្រោះពិភាក្សាអំពីទស្សនៈសិទ្ធិមនុស្សរបស់ចិនពីមុំសមភាព យុត្តិធម៌ សមហេតុផលនិងបរិយាប័ន្ន គឺវាមានអត្ថន័យជាក់ស្តែងដ៏សំខាន់ណាស់។

លោក Zhao Lijian បានឆ្លើយសំណួរថា ក្រោមការដឹកនាំនៃបក្សកុម្មុយនីស្តចិន ប្រជាជនក្រីក្រនៅតាមជនបទចំនួន៧៧០លាននាក់ របស់ចិនបានបំរះខ្លួនចេញផុតពីភាពក្រីក្រ សម្រេចបាននូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពនៅឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិមុនកាលកំណត់១០ឆ្នាំ ព្រមពេលជាមួយគ្នានេះ សម្រេចបាននូវកិច្ចកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ។

នេះជាការរួមចំណែកដ៏សំខាន់ចំពោះកិច្ចការសិទ្ធិមនុស្សពិភពលោក ហើយក៏ជាការបកស្រាយដ៏ល្អបំផុតចំពោះទស្សនៈសមភាព យុត្តិធម៌ សមហេតុផលនិងបរិយាប័ន្នផងដែរ៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន