(តូក្យូ)៖ ប្រទេសជប៉ុនបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃចំនួនរហូតដល់ ២៣៣,១០០០ករណី ដែលជាកំណត់ត្រាថ្មី ក្នុងរយៈពេលពីរថ្ងៃជាប់គ្នាៗ ខណៈដែលប្រភេទអូមីក្រុង BA.5 ដែលអាចចម្លងបានខ្ពស់ នៅតែបន្តរីករាលដាល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្ដដា ឆ្នាំ២០២២។

គ្រាន់តែទីក្រុងតូក្យូតែឯងបានរ៉ាប់ចំនួន ៤០,៤០៦ករណី ដែលជាចំនួនច្រើនលើស ៤០,០០០ករណី ជាលើកដំបូងក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងទៅនេះ ខណៈដែលប្រព័ន្ធ សុខាភិបាល របស់ប្រទេសនេះកំពុង តែ មាន អ្នកជំងឺច្រើនលើសលុប។

គួរបញ្ជាក់ថា បើយោងតាមគេហទំព័រ Worldometer បានឲ្យដឹងថា រហូតមកទល់ពេលនេះជប៉ុនបានកត់ត្រាករណីឆ្លងសរុប ១១,៨៨៨,០៥៧ករណី ក្នុងនោះស្លាប់ ៣២,១៧០នាក់ និងជាសះស្បើយ១០,៣៨០,១៨០នាក់៕