(ប៉េកាំង)៖ ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ជាខួបទី៩៥នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន។ ចាប់តាំងពីសាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងមក បានអនុវត្តគោលនយោបាយការពារជាតិ ប្រកបដោយលក្ខណៈការពារជាប់រហូតមក មិនដែលបង្កសង្គ្រាមណាមួយដោយម្ចាស់ការ និងមិនដែលឈ្លានពានទឹកដីប្រទេសដទៃទៀត សូម្បីតែមួយអ៊ីញ។ បច្ចុប្បន្ននេះ កងទ័ពប្រទេសចិនមិនត្រឹមតែជា មហាកំពេងដែកថែបដែលគាំពារអធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងក៏ក្លាយជាកម្លាំងដ៏មុតមាំ ក្នុងការគាំពារសន្តិភាពពិភពលោកផងដែរ។

កាលពីខែមេសាឆ្នាំ១៩៩០ ក្នុងរបាយការណ៍សង្ខេបនៃសកម្មភាព រក្សាសន្តិភាពអង្គការសហប្រជាជាតិបានលេចចេញ ដំណឹងអំពីទាហានចិនជាលើកដំបូង៖ អ្នកសង្កេតការយោធា៥នាក់ ដែលមកពីកងទ័ពប្រទេសចិនបានទៅដល់ក្រុងដាម៉ាស រដ្ឋធានីស៊ីរី។ នេះបានក្លាយជាសាក្សីប្រវត្តិសាស្ត្រ នៃការដែលកងទ័ពប្រទេសចិនចូលរួមសកម្មភាពរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។

ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅនេះ ចិនបានចូលរួមសកម្មភាពរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិចំនួន ២៥លើកជាបន្តបន្ទាប់ ចាត់បញ្ជូននាយទាហាននិងពលទាហានរក្សា សន្តិភាពសរុបជិត៥ម៉ឺននាក់ ហើយមានទាហានចិនចំនួន១៦នាក់ បានពលីជីវិតដើម្បីបុព្វហេតុសន្តិភាព។ ចិនបានក្លាយជា ប្រទេសដែលចាត់បញ្ជូនទាហានច្រើនបំផុត ក្នុងចំណោមរដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ហើយក៏ជាប្រទេសផ្តល់ប្រាក់ទុនច្រើនទីពីរ ក្នុងសកម្មភាពរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិផងដែរ ដែលត្រូវគេប្រសិទ្ធនាមថាជា «កត្តាគន្លឹះនិងកម្លាំងគន្លឹះ នៃសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ»

ជាពិសេសគឺក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ កងទ័ពប្រទេសចិនបានបំពេញបន្ថែមថាមពលវិជ្ជមានកាន់តែច្រើន ក្នុងសន្តិភាពនិងការអភិវឌ្ឍពិភពលោក។ នៅឆ្នាំ២០១៣ ចិនបានចាត់បញ្ជូនកងកម្លាំងឆ្មាំការពារ ដែលមានសមាជិក១៧០នាក់ ទៅប្រទេសម៉ាលីជាលើកដំបូង ចាត់បញ្ជូនក្បួនការពារនាវាចរណ៍ នៃកងទ័ពជើងទឹកចំនួន៤១លើក ទៅកាន់ឈូងសមុទ្រ Aden និងលំហសមុទ្រសូម៉ាលីជាបន្តបន្ទាប់ ដើម្បីអមដំណើរនិងការពារសុវត្ថិភាព របស់នាវាចិននិងបរទេសជាង ៧ពាន់គ្រឿង នាវាពេទ្យ «Peace Ark» បានទៅដល់ប្រទេសនិងតំបន់ចំនួន៤៣ ដើម្បីផ្តល់សេវាព្យាបាលជំងឺដល់មនុស្សជាង ២សែន ៣ម៉ឺននាក់ក្នុងតំបន់ ព្រមទាំងបានធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយកងទ័ពរបស់ប្រទេសចំនួនជាង៥០។ ល។

កងទ័ពប្រទេសចិនបានផ្តល់ ផលិតផលសន្តិសុខសាធារណៈដូចជាការរក្សាសន្តិភាព ការពារនាវាចរណ៍ ការជួយសង្គ្រោះមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ជាដើម ដល់សហគមន៍អន្តរជាតិ ជាបន្តបន្ទាប់ ដើម្បីបកស្រាយពីទស្សនៈសហគមន៍រួមវាសនាមនុស្សជាតិ តាមរយៈការអនុវត្តជាក់ស្តែង។ ពិភពលោកបច្ចុប្បន្ននេះ មិនសូវមានស្ថិរភាពនោះទេ គំនិតសង្គ្រាមត្រជាក់ អនុត្តរភាពនិយម និងអំណាចផ្តាច់ការខាងនយោបាយ បានវិវឌ្ឍដោយផ្ទុយនឹង និន្នាការទូទៅ «ភាពមិនប្រាកដប្រជា» ហាក់ដូចជាដំពពកខ្មៅដែលរសាត់នៅពីលើមនុស្ស។

ប្រឈមមុខនឹងពិភពលោក ដែលប្រកបដោយភាពច្របូកច្របល់ កងទ័ពប្រទេសចិនដើរចេញពីរដ្ឋ ដើម្បីជំរុញការអនុវត្តជាក់ស្តែង នូវគំនិតផ្តួចផ្តើមសន្តិសុខសកល ក៏ដូចជាបំពេញបន្ថែមនូវ «ភាពប្រាកដប្រជា» ក្នុងសន្តិភាពពិភពលោកឥតឈប់ឈរផងដែរ។
«ក្នុងពិភពលោកដ៏ចម្រុះបែប ខ្ញុំប្រហែលគ្រាន់តែជារោមបក្សីមួយប៉ុណ្ណោះ ប៉ុន្តែរោមបក្សីក៏បានផ្ទុកក្តីបំណងសន្តិភាពផងដែរ។» នេះជាគោលបំណងរបស់លោកស្រី He Zhihong ទាហានរក្សាសន្តិភាពរបស់ចិន ដែលបានពលីជីវិតនៅពេលបំពេញភារកិច្ច នៅហៃទី ហើយក៏បានឆ្លុះបញ្ចាំងពីការស្វែងរកឥតឈប់ឈរ របស់កងទ័ពប្រទេសចិនថា ពោលគឺ ធ្វើឱ្យពន្លឺសន្តិភាពបំភ្លឺទូទាំងពិភពលោក៕

អត្ថបទ វិទ្យុមិត្តភាពកម្ពុជាចិន