(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដូច្នេះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ស៊ី ជិនពីង និងលោក ពូទីន គ្រោងនឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី

២៖ លោកស្រី ត្សៃ អ៉ីងវិន ថាតៃវ៉ាន់ កំពុងប្រឈមមុខនឹងសម្ពាធ «មិនអាចពិពណ៌នាបាន» ពីចិន

៣៖ បែកធ្លាយវីដេអូរាំ របស់នាយករដ្ឋមន្រ្តីហ្វាំងឡង់ ក្នុងកម្មវិធីជប់លៀងឯកជន

៤៖ កូរ៉េខាងជើង ប្រាប់ឱ្យប្រធានាធិបតីកូរ៉េខាងត្បូងបិទមាត់ ក្រោយសន្យាផ្ដល់ជំនួយសេដ្ឋកិច្ច ជាថ្នូរបោះចោលអាវុធនុយក្លេអ៊ែរ

៥៖ យន្តហោះ២គ្រឿងបុកគ្នាលើអាកាស ក្នុងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សមួយចំនួនស្លាប់

៦៖ រុស្ស៉ីដាក់ពង្រាយយន្តហោះចម្បាំង បំពាក់មីស៉ីលល្បឿនលឿនជាងសំឡេង ទៅកាន់តំបន់កាលីនីនក្រាដ