(ប៉េកាំង)៖ ក្នុងឱកាសខួប ៣០ឆ្នាំនៃនៃការបង្កើតសមាគមប្រវត្តិសាស្ត្រសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើលិខិត ដើម្បីចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះបុគ្គលិកគ្រប់រូបនៃសមាគម និងបុគ្គលិកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ សាធារណរដ្ឋប្រជាមានិតចិនទូទាំងប្រទេស។

លោក Xi Jinping បានលើកឡើងក្នុងលិខិតថា រយៈពេល៣០ឆ្នាំបន្ទាប់ពីបានបង្កើតឡើង សមាគមប្រវត្តិសាស្ត្រសាធារណរដ្ឋប្រជាមានិតចិន បានរួមចំណែកយ៉ាងច្រើនក្នុងការស្រាវជ្រាវ ផ្សព្វផ្សាយ និង អប់រំប្រវត្តិសាស្ត្រសាធារណរដ្ឋប្រជាមានិតចិន។ សង្ឃឹមថាសមាគមស្រាវជ្រាវប្រវត្តិសាស្ត្រសាធារណរដ្ឋប្រជាមានិតចិន នឹងខិតខំរៀនសូត្រនិងអនុវត្តយ៉ាងស៊ីជម្រៅ នូវស្មារតីសមាជបក្សកុម្មុយនីស្តលើកទី២០ ចាត់ទុកសមិទ្ធផលថ្មីបំផុតនៃការអនុវត្ត ម៉ាក្សនិយមនៅចិនជាការណែនាំ សាមគ្គីគ្នាដើម្បីលើកទឹកចិត្តប្រជាជនឱ្យ បង្កើនជំនឿចិត្តចំពោះប្រវត្តិសាស្ត្រជាតិ សាមគ្គីរួមកម្លាំងធ្វើការតស៊ូ ដើម្បីរួមចំណែកថ្មីក្នុងការកសាងប្រទេសសង្គមនិយមទំនើប និងជំរុញការស្តារភាពរុងរឿងនៃប្រជាជាតិចិនឡើងវិញដោយគ្រប់ជ្រុងជ្រោយ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៨ខែធ្នូ សន្និបាតអបអរសាទរខួប៣០ឆ្នាំ នៃការជំរុញបុព្វហេតុស្រាវជ្រាវ ប្រវត្តិសាស្ត្រសាធារណររដ្ឋប្រជាមានិតចិន និងការបង្កើតសមាគមស្រាវជ្រាវប្រវត្តិសាស្ត្រ សាធារណររដ្ឋប្រជាមានិតចិន បានធ្វើឡើងនៅក្រុងប៉េកាំង។ សមាគមស្រាវជ្រាវប្រវត្តិសាស្ត្រសាធារណររដ្ឋប្រជាមានិតចិន បានបង្កើតឡើងនៅខែធ្នូឆ្នាំ១៩៩២ ជាអង្គការសង្គមស៊ីវិលមានលក្ខណៈឯកទេស៕

វិទ្យុមិត្តភាពកម្ពុជាចិន