(ប៉េកាំង)៖ រសៀលថ្ងៃទី៨ ខែធ្នូតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមពិធីប្រគល់ សញ្ញាបត្របណ្ឌិតកិត្តិយសពីសកលវិទ្យាល័យ King Sood នៅព្រះបរមរាជវាំងរីយ៉ាត។ ព្រះអង្គម្ចាស់ Muḥammad ព្រះរាជាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប់ប៊ីសាអូឌីតបានយាងចូលរួមពិធី។

សកលវិទ្យាធិការនៃសកលវិទ្យាល័យ King Sood បានធ្វើជាអ្នកសម្របសម្រួបកម្មវិធី រដ្ឋមន្ត្រីអប់រំអារ៉ាប៊ីសាអូឌីត បានប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជូនលោក Xi Jinping។ ខាងអារ៉ាប៊ីសាអូឌីតបានបង្ហាញថា សកលវិទ្យាល័យ King Sood ជាសកលវិទ្យាល័យទីមួយដែលជាមោទនភាពរបស់អារ៉ាប៊ីសាអូឌីត។

សកលវិទ្យាល័យ King Sood បានបើកបង្រៀនភាសាចិននិងផ្នែកបកប្រែភាសាចិន-អារ៉ាប់។ និស្សិតអារ៉ាប៊ីសាអូឌីតជាច្រើន បានរៀនភាសាចិន យ៉ាងយកចិត្តទុកដាក់ដោយសារចូលចិត្តវប្បធម៌ចិន ក៏មាននិស្សិតចិនជាច្រើនរៀនភាសាអារ៉ាប់ និងអក្សរសាស្រ្តអារ៉ាប់នៅទីនេះដែរ ទាំងនេះបានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរ ខាងវប្បធម៌រវាងអារ៉ាប៊ីសាអូឌីតនិងចិន ក៏ដូចជាការយល់ដឹដងពីគ្នារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ដើម្បីកោតសរសើរចំពោះសមិទ្ធផលដ៏មហិមា របស់លោកប្រធានរដ្ឋចិន Xi Jinping ក្នុងវិស័យអភិបាលកិច្ចជាតិ ព្រមនិងការរួមចំណែកដ៏សំខាន់ចំពោះចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងអារ៉ាប៊ីអាអូឌីតនិងចិន សកលវិទ្យាល័យ King Sood មានកត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកគ្រប់គ្រងជូនដល់លោកប្រធានរដ្ឋចិន Xi Jinping៕

វិទ្យុមិត្តភាពកម្ពុជាចិន