(ប៉េកាំង)៖ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែង សារជូនពរឆ្នាំថ្មីឆ្នាំសកលជារៀងរាល់ ឆ្នាំក្នុងអត្ថបទនេះ យើងបានដកស្រង់ពាក្យពេចន៍ដ៏ល្អៗរបស់លោកដែលថ្លែង ក្នុងសារជូនពរ ដើម្បីរំលឹកដល់រយៈពេល ១០ឆ្នាំដែលយើងបានឆ្លងកាត់និងទស្សនៈរបស់លោកចំពោះប្រទេសចិននិងចំពោះពិភពលោក។

ឆ្នាំ២០២៣
ជលសារនៃប្រវត្តិសាស្ត្រធំល្វឹងល្វីយ មនុស្សមួយជំនាន់ៗបន្ត
វេនខិតខំប្រឹងប្រែងទើបមានប្រទេសចិនសព្វថ្ងៃនេះ។

ឆ្នាំ២០២២
ខ្ញុំត្រូវចងចាំពីអ្វីដែលប្រជាជនព្រួយបារម្ភ ខ្ញុំនឹងធ្វើតាមអ្វីដែលប្រជាជន
សង្ឃឹមទុក។

ឆ្នាំ២០២១
ប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដដែលផ្ទុះឡើងក្នុងភ្លាមៗ យើងបានតម្កល់ប្រជាជនជាអាទិភាពជានិច្ច និងតម្កល់ទុកអាយុជីវិតជាចម្បង បង្ហាញពីមហាក្ដីស្រលាញ់ក្នុងលោកិយ៍ ចារទំព័រប្រវត្តិសាស្ត្រដែលប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ដោយសាមគ្គីភាពនិងការតស៊ូ។

ឆ្នាំ ២០២០
ប្រទេសចិននឹងដើរតាមមាគ៌ានៃការអភិវឌ្ឍន៍ដោយសន្តិវិធី ការពារសន្តិភាពពិភពលោកដោយមិនងាករេ និងជំរុញការអភិវឌ្ឍន៍រួម។យើងមានឆន្ទៈក្នុងការពួតដៃជាមួយប្រជាជនជុំវិញពិភពលោក ដើម្បីកសាង "ខ្សែក្រវាត់ និងផ្លូវ" យ៉ាងសកម្ម និងជំរុញកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ក៏ដូចជា ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជាតិ។

ឆ្នាំ២០១៩
យើងទាំងអស់គ្នាកំពុងខិតខំរត់ទៅមុខ យើងទាំងអស់គ្នាជាអ្នកស្វែងរកសុបិនរបស់ខ្លួន។

ឆ្នាំ ២០១៨
យើងចាត់ទុកការប្រារព្ធខួបលើកទី៤០ នៃកំណែទម្រង់និងបើកចំហរបស់
ប្រទេសចិនគឺជាឱកាស ជួបភ្នំត្រួសត្រាយផ្លូវ ជួបទឹកធ្វើស្ពាន ដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ដើម្បីអនុវត្តកំណែទម្រង់ដល់ទីបញ្ចប់។

ឆ្នាំ ២០១៧
ជនជាតិចិនប្រកាន់ខ្ជាប់នូវទស្សនៈ "ពិភពលោកគឺជាមហាគ្រួសារតែមួយ"។ ប្រជាជនចិន
មិនត្រឹមតែសង្ឃឹមចង់បានជីវភាពរស់នៅរបស់ខ្លួនឯងមានភាពល្អប្រសើរតែប៉ុណ្ណោះទេ ហើយក៏សង្ឃឹមថាប្រជាជននៃគ្រប់ប្រទេសមានជីវភាពល្អប្រសើរផងដែរ។

ឆ្នាំ ២០១៦
ប្រសិនបើអ្នកខិតខំប្រឹងប្រែងនោះអ្នកនឹងទទួលបានផល។

ឆ្នាំ ២០១៥
យើងត្រូវការសន្តិភាព ហើយខ្ញុំសង្ឃឹមយ៉ាងស្មោះថា ប្រជាជនជុំវិញពិភពលោកនឹងខិតខំ
ប្រឹងប្រែងរួមគ្នា ដើម្បីសង្គ្រោះមនុស្សទាំងអស់ឱ្យរួចផុតពីទុក្ខវេទនានៃភាពអត់ឃ្លាន និងគ្រួសារទាំងអស់ពីជៀសវាងពីការគំរាមកំហែងនៃសង្គ្រាម និងធ្វើឱ្យកុមារទាំងអស់ធំលូត
លាស់នៅក្រោមពន្លឺនៃសន្តិភាព។

ឆ្នាំ២០១៤
ប្រជាជនចិនស្វែងរកការសម្រេចនូវក្តីសុបិនដែលស្តារប្រជាជាតិចិនមានភាពរុងរឿងឡើងវិញ ហើយក៏សូមជូនពរប្រជាជនគ្រប់ប្រទេសឱ្យសម្រេចនូវក្តីសុបិនរបស់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន