(ប៉េកាំង)៖ ខណៈពេលឈានចូលឆ្នាំថ្មីឆ្នាំ២០២៣ ប្រទេសចិនលេចចេញទិដ្ឋភាពថ្មី យោងតាមប្រទេសចិនចាប់ផ្តើមអនុវត្ត វិធានការកែសម្រួលការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩មក ការស្តារផលិតកម្មឡើងវិញរបស់ឧស្សាហកម្ម និងមុខរបរនានាបានប្រព្រឹតិ្តទៅប្រកបដោយរបៀបរៀបរយ ដោយបានលេចចេញភាពរស់រវើកផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ និយាយចំពោះប្រទេសចិន ឆ្នាំ២០២៣នឹងក្លាយជាឆ្នាំដែលសម្រេចបាននូវការអភិវឌ្ឍដោយនឹងនរ។

នៅឆ្នាំ២០២២ ដោយរងឥទ្ធិពលពីកក្តាដូចជាការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម សេដ្ឋកិច្ចចិនបានរងការវាយប្រហារយ៉ាងខ្លាំងបង្គួរ សេដ្ឋកិច្ចចិនបានឆ្លងកាត់ភាពលំបាកក្នុងរយៈពេលមួយឆ្នាំ។ ប៉ុន្តែ សេដ្ឋកិច្ចចិនមានភាពធន់យ៉ាងខ្លាំង សក្តានុពលដ៏ធំធេងនិងភាពរស់រវើកយ៉ាងខ្លាំង បានជានិន្នាការទូទៅដែលមានភាពល្អប្រសើរ និងមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ ប្រទេសចិនបាននិងកំពុងអនុវត្តគោលនយោបាយថ្មីឱ្យកាន់តែល្អ ដើម្បីធ្វើឱ្យការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចមានតុល្យភាព។

នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនក៏បានលើកឡើងថា ត្រូវប្រកាន់ខ្ជាប់ស្ថិរភាពដើម្បីទទួលបាន ការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ បង្កើនកិច្ចសម្របសម្រួលគោលនយោបាយគ្រប់បែបយ៉ាង ក្នុងន័យបង្កើតជាកម្លាំងរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

និយាយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៣ ប្រព័ន្ធសារព័ត៌មានបរទេសបានផ្តោតការយកចិត្តទុក ដាក់ជាទូទៅនិងការវាយតម្លៃជាវិជ្ជមាន។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចុះផ្សាយអត្ថបទនៅថ្ងៃទី៣០ ខែធ្នូ ឱ្យដឹងថា ភាពរស់រវើកសេដ្ឋកិច្ចនៃតំបន់ជាច្រើនរបស់ចិន បាននិងកំពុងស្តារឡើងវិញជាសន្សឹមៗ ល្បឿនស្តារសេដ្ឋកិច្ចឡើងវិញប្រហែលនឹង ឆាប់ជាងការប៉ាន់ប្រមាណ។ ទូរទស្សន៍ប៉ូស្តិ៍ព័ត៌មាននិងពាណិជ្ជកម្ម នៃអ្នកប្រើប្រាស់អាមេរិក(CNBC)បានចុះផ្សាយអត្ថបទ នៅថ្ងៃទី២៩ ខែធ្នូ ដោយបានលើកឡើងថា យោងតាមប្រទេសចិនបើកទូលាយជាថ្មីឡើងវិញ សេដ្ឋកិច្ចវិទូមានអាកប្បកិរិយាសុទិដ្ឋិនិយម ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងរយៈពេលយូរនៅពេលអនាគត។

ឆ្នាំ២០២៣ ប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់នៅលើពិភពលោកតែមួយគត់ ដែលមានសង្ឃឹមសម្រេចបាននូវកំណើនទាំងប្រាក់ចំណេញ របស់សហគ្រាសនិងតម្លៃផលិតផលក្នុងស្រុកសរុប។ និយាយចំពោះសេដ្ឋកិច្ចសកល នេះជាដំណឹងដ៏ល្អប្រសើរ ខណៈពេលសេដ្ឋកិច្ចអាមេរិកនិងអឺរ៉ុបបង្អង់ល្បឿន ដំណឹងនេះអាចលើកកម្ពស់លទ្ធភាពដែលឱ្យពិភពលោកចៀសវាងសភាពថមថយ។ នាពេលថ្មីៗកន្លងទៅនេះ សមាគមជំរុញពាណិជ្ជកម្មរបស់ចិន បានចេញផ្សាយរបាយការណ៍បង្ហាញឱ្យឃើញថា សហគ្រាសបរទេសនិងសមាគមសហគ្រាសបរទេស ដែលចូលរួមការផ្តល់បទសម្ភាសន៍ មានចំនួន៩១ភាគរយផ្តល់ការគាំទ្រយ៉ាងក្រៃលែងដល់ប្រទេសចិន ក្នុងការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លង មាន៩៨,៧ភាគរយថ្លែងថា នឹងរក្សានិងពង្រីកការបណ្តាក់ទុននៅប្រទេសចិន ហើយមាន៨៩,៨ភាគរយថ្លែងថា នឹងរក្សាខ្សែសង្វាក់ឧស្សាហកម្មនៅប្រទេសចិន។

លោក Bai Ming អនុប្រធានមន្ទីរសិក្សាស្រាវជ្រាវទីផ្សារអន្តរជាតិ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រតិកម្មវិជ្ជមានរបស់សហគ្រាសបរទេសចំពោះ គោលនយោបាយបង្ការជំងឺឆ្លងរបស់ចិន បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសចិននៅតែជាគោលដៅបណ្តាក់ទុន ដែលមានប្រជាប្រិយភាពដដែល ទីផ្សារដ៏ធំធេង ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញ និងវិធានការបើកទូលាយជាបន្តបន្ទាប់របស់ចិន នៅតែមានឧត្តមភាពយ៉ាងខ្លាំងបង្គួរ ក្នុងការប្រកួតប្រជែងចម្រុះដដែលផងដែរ។

តួលេខដែលក្រសួងពាណិជ្ជកម្មចិន ប្រកាសបានបង្ហាញឱ្យឃើញថា ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសចិនបានប្រើប្រាស់ជាក់ស្តែង នូវទុនបរទេសចំនួន ១១៥៦០៩០លានប្រាក់យាន់ចិន កើនជាង៩,៩ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំទៅមុន។ ក្នុងបរិបទដែលការរំពឹងទុក នៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំងឡើងៗ ការការពារនិយមបានងើបឡើងវិញ ប្រការនេះបានបង្ហាញថា ចិនជាកាលានុវត្តភាពនៃការអភិវឌ្ឍរបស់បណ្តា ប្រទេសនានានៅលើពិភពលោក។ សេដ្ឋវិទូជាច្រើនរូបសម្គាល់ឃើញថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ សំខាន់គឺអាស្រ័យទៅលើកម្រិតល្បឿន និងកំណើននៃការស្តារឡើងវិញសេដ្ឋកិច្ចចិន។

ក្នុងនាមជាទីផ្សារប្រើប្រាស់ធំទីពីរនៅលើពិភពលោក និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសនិងតំបន់ចំនួនជាង១៣០ នៅលើពិភពលោក នៅឆ្នាំ២០២២ ប្រទេសចិនបានផ្តល់ប្រាក់ចំណេញកាន់តែច្រើនដល់ សហគ្រាសនៃតំបន់នានានៅលើ ពិភពលោក តាមរយៈពង្រីកការនាំចូល ដើម្បីនាំមកនូវប្រាក់ចំណូលកាន់តែច្រើន ដល់ប្រជាជននៃបណ្តាប្រទេសនានា ព្រមពេលជាមួយគ្នានេះ ក៏បានបន្ថែមការនាំចេញក្នុងន័យជួយ បណ្តាប្រទេសនានាទប់ទល់នឹងជំងឺឆ្លង និងកែលម្អជីវភាពរស់នៅ សេដ្ឋកិច្ចចិនបានរួមចំណែកយ៉ាងច្រើនក្នុងការស្តារឡើងវិញ និងអភិវឌ្ឍរបស់ពិភពលោកទាំងមូល។

ឆ្នាំ២០២៣ ការស្តារឡើងវិញនិងកំណើនសេដ្ឋកិច្ចចិន មានសារសំខាន់ដូចគ្នានឹងស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសកល។ ពិភពលោករំពឹងទុកប្រទេសចិនបន្តផ្តល់ កម្លាំងចលករយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន