(វ៉ាស៉ីនតោន)៖ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋមួយក្រុម បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ពួកគេនឹងព្យាយាមម្តងទៀតដើម្បីអនុម័តច្បាប់ ដែលតម្រូវឲ្យក្រសួងការបរទេសចាត់ថ្នាក់ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ជាអង្គការភេរវម្មបរទេស (FTO)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកខាងលើនេះ ដឹកនាំដោយ លោក បិន ខាឌីន (Ben Cardin) មកពីគណបក្សប្រជាធិបតេយ្យ និងលោក រ៉ូជឺ វ៉ិកខឺ (Roger Wicker) មកពីគណបក្សសាធារណរដ្ឋ។ ពួកគេបានណែនាំឡើងវិញឲ្យមានអនុម័ត ការលើផែនការដែលបរាជ័យក្នុងសម័យប្រជុំលើកមុន ដើម្បីទាមទាឲ្យ Wagner Group ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស ហើយចាត់ថ្នាក់ក្រុមនេះជាអង្គការភេរវកម្មបរទេស ចូលទៅក្នុងបញ្ជីខ្មៅ។

គួរបញ្ជាក់ថា កាលពីខែមុន ក្រសួងហិរញ្ញវត្ថុអាមេរិក បានចាត់តាំងក្រុមទាហានស៉ីឈ្មួលរុស្ស៉ី Wagner ដែលកំពុងចូលរួមធ្វើសង្រ្គាមជាមួយកងទ័ពរុស្ស៉ី ក្នុងសមរភូមិដ៏ក្តៅគគុកនៅអ៊ុយក្រែន ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដែលត្រូវទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្ស៕