(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា ចេញមុខប្រដៅក្រុមអ្នករិះគន់ ក្រោយការចុះឆែកឆេរការិយាល័យសារព័ត៌មាន BBC របស់អង់គ្លេស

២៖ លោក ចូ បៃដិន នឹងផ្ញើសារទៅកាន់លោក ពូទីន កំលុងសុន្ទរកថាគម្រប់ខួប១ឆ្នាំ នៃសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន

៣៖ អាមេរិកប្រកាសបិទបញ្ចប់ប្រតិបត្តិការស្វែងរក វត្ថុមិនស្គាល់អត្តសញ្ញាណមួយចំនួន ដែលខ្លួនបានបាញ់ទម្លាក់ពីលើអាកាសកន្លងមកនេះ ក្រោយរកពួកវាមិនឃើញ

៤៖ លោក វ៉ាង យី៖ ការដោះស្រាយរបស់សហរដ្ឋអាមេរិកលើឧប្បតិ្តហេតុបាឡុងរបស់ចិនជារឿង «អាស្រូវនិងគ្មានន័យ»

៥៖ កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបាញ់មីស៉ីលបាលិស្ទីគយ៉ាងហោច១គ្រាប់ ចូលក្នុងសមុទ្រ នៅថ្ងៃសៅរ៍នេះ

៦៖ ប្រធានាធិបតីហ្វីលីពីនប្រកាសថា នឹងការពារទឹកដីមិនឱ្យបាត់បង់សូម្បីមួយចំអាម ខណៈភាពតានតឹងកើនឡើងជាមួយចិន នៅសមុទ្រចិនខាងត្បូង