(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល G7 មួយ តាមប្រព័ន្ធអនឡាញនៅថ្ងៃសុក្រសប្តាហ៍នេះ ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងក្នុងព្រឹត្តិការណ៍សកលតាមប្រព័ន្ធអនឡាញ លោក គីស៉ិដា បានឲ្យដឹងដែរថា ជប៉ុនក៏មានផែនការផ្តល់ជំនួយសម្រាប់អ៊ុយក្រែនចំនួន ៥.៥ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបញ្ជាក់ពីការគាំទ្រសម្រាប់អ៊ុយក្រែន និងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ក៏ដូចដើម្បីបង្ហាញពីសាមគ្គីភាពរបស់ក្រុមប្រទេស G7 ជុំវិញវិបត្តិនៅអ៊ុយក្រែន៕