(ប៉េកាំង)៖ នៅថ្ងៃទី ២០ ខែកុម្ភៈ គណៈកម្មការកិច្ចការបរទេសនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីឆ្លើយតបទៅនឹងករណី ដែលព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តនូវអ្វីដែលហៅថា "សេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងករណីបាឡុងគ្មានមនុស្សបើក" ។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា នេះជាទង្វើខុសឆ្គងមួយទៀតរបស់ភាគីអាមេរិក បន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិកបានអនុម័ត សេចក្តីសម្រេចចិត្តដូចគ្នា ដែលបំភ្លៃការពិត និងបំភ័ន្តមតិសាធារណៈ ក្នុងគោលបំណងឆ្លៀតឱកាសដាក់សម្ពាធលើប្រទេសចិន ។
ក្នុងនាមជាប្រទេសធំមួយដែលមានទំនួលខុសត្រូវ ជានិច្ចកាល ប្រទេសចិនតែងតែគោរពយ៉ាងតឹងរ៉ឹងចំពោះច្បាប់អន្តរជាតិ និងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសទាំងអស់។ បាឡុងស៊ីវិលគ្មានមនុស្សបើករបស់ចិន បានហោះចូលដែនអាកាសរបស់អាមេរិក គឺជាហេតុការណ៍ចៃដន្យដែលកើតឡើងដោយករណីប្រធានស័ក្តិ ។ ចិនបានជូនដំណឹងដល់ភាគីអាមេរិកជាច្រើនលើក និងបានធ្វើបទបង្ហាញជូនសហគមន៍អន្តរជាតិអំពីស្ថានភាពពាក់ព័ន្ធយ៉ាងទាន់ពេលវេលា។ ហើយទាមទារឱ្យភាគីអាមេរិក ដោះស្រាយបញ្ហានេះឱ្យបានត្រឹមត្រូវតាមវិធីរក្សាភាពស្ងៀមស្ងាត់ ឯកទេស និងអត់ធ្មត់៕

វិទ្យុមិត្តភាពកម្ពុជាចិន