(ហ៊ូស្តុន)៖ មនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារនៅបារមួយកន្លែងកាលពីយប់ថ្ងៃសៅរ៍នៅទីក្រុងអូក្លាហូម៉ា រដ្ឋធានីនៃរដ្ឋអូក្លាហូម៉ា ភាគខាងលិចនៃសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣។

នាយកដ្ឋានប៉ូលិសទីក្រុងអូក្លាហូម៉ា បាននិយាយថា អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងពីរនាក់ទៀតរបួសមិនគំរាមកំហែងដល់អាយុជីវិតឡើយ។

ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។

ទោះជាយ៉ាងណា មិនទាន់មានព័ត៌មានលម្អិតបន្ថែមនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការ៕