(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ UPDATE:​ ចំនួនអ្នកស្លាប់ ដោយសារខ្យល់ព្យុះ ក្នុងសហរដ្ឋអាមេរិក កើនដល់ ២១នាក់

២៖ រូបថតផ្កាយរណប បង្ហាញពីសកម្មភាពកម្រិតខ្ពស់ នៅទីតាំងនុយក្លេអ៊ែរកូរ៉េខាងជើង

៣៖ ស៉ីរី៖ អ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសលើខេត្ត Homs ទាហាន ៥នាក់រងរបួស

៤៖ រដ្ឋមន្ត្រីកីឡាអ៊ុយក្រែន៖ អត្តពលិកអ៊ុយក្រែន ២៦២នាក់ ស្លាប់នៅក្នុងសង្រ្គាម

៥៖ ទាហានអ៉ីស្រាអែល បាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងតំបន់ West Bank ចំពោះមុខការកើនឡើងភាពតានតឹង

៦៖ សហរដ្ឋអាមេរិក នឹងបើកស្ថានទូតក្នុងប្រទេសដែនកោះ Vanuatu ដើម្បីទប់ទល់នឹងឥទ្ធិពលចិន នៅប៉ាស៊ីហ្វិក