(ប៉េកាំង)៖ មានការផ្សាយដំណឹងថា បន្ទាប់ពី "ហេតុករណ៍បាឡុង" បានកើតឡើង ប្រទេសចិនបានបង្កកការប្រាស្រ័យទាក់ទង ផ្នែកការទូតជាមួយសហរដ្ឋអាមេរិក។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើង ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើង ដោយក្រសួងការបរទេសចិន កាលពីថ្ងៃទី ១១ ខែមេសាថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិកកំពុងជួបប្រទះនឹងការលំបាក ប៉ុន្តែចិនមិនមែនជាអ្នកត្រូវទទួលខុសត្រូវនោះទេ ។

លោក Wang Wenbin បានលើកឡើងថា "សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន បញ្ឈប់ការបង្ខូចដល់ផលប្រយោជន៍របស់ចិន ក៏ដូចជាបញ្ឈប់សកម្មភាពទាំងអស់និយាយផ្សេងធ្វើផ្សឹងដែលថា មួយផែ្នក អាមេរិកអះអាងថា នឹងដំឡើង "របងការពារ"ដើម្បីពង្រឹងទំនាក់ទំនងរវាងចិននិងអាមេរិក តែមួយផែ្នកទៀត បែរជាបំផ្លាញដល់មូលដ្ឋាននយោបាយ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ លោករំពឹងទុកថា ភាគីអាមេរិកអាចដើរស្របតាមទិសដៅ ជាមួយភាគីចិនដើម្បីជំរុញទំនាក់ទំនងរវាងចិន និងអាមេរិកឱ្យវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ ពោលគឺ មានការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងមានសិ្ថរភាព៕