(ជីណាន)៖ អាជ្ញាធរក្នុងតំបន់បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្ស៥នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីមានការផ្ទុះរោងចក្រគីមីមួយក្នុងទីក្រុង Liaocheng នៃខេត្ត Shandong ភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣។

ឧបទ្ទវហេតុនេះបានកើតឡើង នៅព្រឹកថ្ងៃចន្ទនៅក្នុងតំបន់ផលិតអ៊ីដ្រូសែន peroxide របស់ក្រុមហ៊ុន Luxi Chemical Group ។

ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ។ មនុស្សម្នាក់នៅបន្តបាត់ខ្លួន ខណៈកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះនៅមិនទាន់បិទបញ្ចប់។

ភ្លើងនៅកន្លែងកើតហេតុត្រូវបានពន្លត់។ ចំណែកឯមូលហេតុនៃឧបទ្ទវហេតុខាងលើ​មិនទាន់ត្រូវបានអជ្ញាធរបញ្ជាក់បាននៅឡើយទេ៕