(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣នេះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ម៉ាក្រុង និងលោក ហ្សេលេនស្គី បើកកិច្ចសន្ទនាតាមទូរស័ព្ទ ខណៈអ៊ុយក្រែន ត្រៀមធ្វើប្រតិបត្តិការវាយបក

២៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner គំរាមដកទាហានរបស់ខ្លួនចេញពីទីក្រុង Bakhmut

៣៖ លោក អឺដូហ្កាន់៖ កងកម្លាំងចារកម្មតួកគី សម្លាប់មេដឹកនាំក្រុម ISIS ក្នុងប្រទេសស៉ីរី

៤៖ បោះឆ្នោតសកលថៃ៖ ការប្រកួតប្រជែង កាន់តែឡើងកម្ដៅ ខណៈបក្សប្រឆាំងភឿថៃ នាំមុខដាច់ក្នុងការស្ទង់មតិ

៥៖ មេដឹកនាំកំពូលអ៉ីរ៉ង់ ប្រាប់មេដឹកនាំអ៉ីរ៉ាក់៖ វត្តមានកងទ័ពអាមេរិកសូម្បីតែម្នាក់ ក៏ជាចំនួនច្រើនពេកដែរ

៦៖ UN បញ្ជូនប្រមុខទទួលបន្ទុកកិច្ចការមនុស្សធម៌របស់ខ្លួន ទៅកាន់ប្រទេសស៊ូដង់