(ប៉េកាំង)៖ ទោះក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្តី ក៏មាន មនុស្សជាច្រើននៅតែជាប់រវល់នឹងការងារ ដើម្បីបង្កើតជីវភាពរស់នៅមានដ៏សុភមង្គលតាមរយៈការធ្វើពលកម្ម ។ លោក Xi Jinping ចូលចិត្តធ្វើពលកម្ម ហើយលោកគោរពគំរូភាពនៃពលកម្ម ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកតែងផ្ញើលិខិតជូនពរចំពោះពលករទូទាំងប្រទេសចិន ហើយកោតសរសើរចំពោះពលករ លោកបានលើកឡើងថា៖ «ទោះជាលក្ខ័ខ័ណ្ឌយុគសម័យប្រែប្រួល យ៉ាងណាក្តី យើងសុទ្ធតែត្រូវលើកតម្កើងពលកម្ម គោរពពលករ។» «គំរូភាពនៃពលកម្មជាគំរូភាពរបស់ជនជាតិ គំរូភាពរបស់ប្រជាជននិងជាវីរជនរបស់ប្រទេសជាតិ។»

លោកយាយ Liang Jun ជាអ្នកបើកត្រាក់ទ័រស្ត្រីទីមួយរបស់សាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ ១៩៥០ លោកយាយត្រូវបានជ្រើសរើសជាបុគ្គលគំរូផ្នែកពលកម្មទូទាំងប្រទេសចិនលើកទីមួយ កាលនោះគាត់មានអាយុ ២១ ឆ្នាំ។ ថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០១៣ តំណាងបុគ្គលគំរូផ្នែកពលកម្មមកពីទូទាំងប្រទេសចិនបានជួបសំណេះសំណាលជាមួយលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ កាលនោះ លោកយាយ Liang Jun មានអាយុ 84ឆ្នាំ ពេលជួបលោក Xi Jinping លោកយាយបាននិយាយទាំងរំភើបថា «ខេត្ត Heilongjiang ឥឡូវជាឃ្លាំងស្បៀងធំទីមួយរបស់ប្រទេសជាតិ បរិមាណផលិតស្បៀងកើនឡើង៩ឆ្នាំជាប់ៗគ្នា ពួកយើងក៏បានរួមចំណែកក្នុងនោះផងដែរ ស្វាគមន៍លោកទៅត្រួតពិនិត្យការងារនៅទីនោះ។» ប្រសាសន៍របស់លោកយាយទទួលបានសំឡេងទះដៃដ៏ខ្លាំង។ លោក Xi Jinping បានឆ្លើយថា«រឿងតស៊ូរបស់លោកយាយយើងទាំងអស់គ្នាសុទ្ធតែបានដឹង។ ស្ត្រីបើកត្រាក់ទ័រទីមួយរបស់ចិន លោកយាយពិតជាអស្ចារ្យណាស់។»

នៅក្រុង Chengdu ខេត្តSichuan ប្រទេសចិន មានភូមិមួយឈ្មោះភូមិ Zhanqi(ទង់ចម្បាំង ) ។ នៅទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនកាលនោះចាប់ផ្តើមស្តារប្រព័ន្ធធារាសាស្ត្រ ភូមិនេះបានខិតខំតស៊ូក្នុងការកសាងបានក្លាយជា “ទង់” (គំរូ) នៃការងារនេះ ចាប់ពីពេលនោះមកក៏កែឈ្មោះភូមិជាភូមិទង់ចម្បាំង ។ វិស្វកម្មធារាសាស្ត្របានជំរុញឱ្យភូមិនេះ បង្កើនបរិមាណផលិតស្បៀងយ៉ាងឆាប់រហ័ស ការធ្វើពលកម្មដោយខិតខំព្យាយាមបាននាំមកនូវផលចំណេញជាច្រើន ។ សព្វថ្ងៃនេះ សមិទ្ធផលបានពីសកម្មភាពពលកម្មសម័យនោះ នៅតែបម្រើដល់ជីវភាពរស់នៅរបស់អ្នកភូមិបច្ចុប្បន្ន ហើយត្រូវអ្នកភូមិកើតសរសើរតៗគ្នា ។ ឥឡូវភូមិនេះបានចេញផុតពីភាពក្រីក្រ និងអភិវឌ្ឍទៅរកជីវភាពធូរធារបង្គួរ អ្នកភូមិបន្តជីវភាពស្តីពី "ការធ្វើពលកម្មបង្កើតសុភមង្គល"តទៅទៀត។

មនុស្សម្នាក់ៗតស៊ូឈានទៅមុខ ប្រទេសជាតិនឹងវិវឌ្ឍរីកចម្រើន ព្រោះពលកម្មជាប្រភពនៃសុភមង្គល។ សូមធ្វើគារវកិច្ចចំពោះពលករគ្រប់រូប៕

*ប្រសាសន៍របស់លោកXiJinpingប្រធានរដ្ឋចិនអំពីពលកម្ម*

«ពលកម្មបង្កើតសុភមង្គល ការខិតខំធ្វើការបង្កើតបុព្វហេតុដ៏អស្ចារ្យ។»

«សុភមង្គលគ្រប់យ៉ាងក្នុងឋានមនុស្សសុទ្ធតែបង្កើតឡើងដោយការធ្វើពលកម្មដ៏ឧស្សាហ៍ព្យាយាម។»

«ប្រជាជនបង្កើតប្រវត្តិសាស្ត្រ ពលកម្មបង្កើតអនាគត។»

«សុភមង្គលមិនដែលធ្លាក់ពីលើមេឃទេ ជីវភាពរស់នៅល្អបវរគឺបង្កើតឡើងដោយពលកម្ម។»

«ការធ្វើពលកម្មជារឿងដ៏មានកិត្តិយសបំផុត ដ៏មហស្ចារ្យបំផុត និងល្អប្រសើរបំផុត៕»

វិទ្យុមិត្តភាពកម្ពុជាចិន