(សិង្ហបុរី)៖ អាជ្ញាធរដែនសមុទ្រម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី០២ ខែឧសភា កំពុងស្វែងរកសមាជិកនាវិក ៣នាក់ នៃនាវាដឹកប្រេងដែលបានចុះបញ្ជីនៅហ្គាបុង មួយថ្ងៃបន្ទាប់ពីកប៉ាល់ដែលមានអាយុកាល ២៦ឆ្នាំមួយបានឆេះនៅក្នុងដែនទឹក នៃឆ្នេរសមុទ្រភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣។

ទីភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្ររបស់ប្រទេសម៉ាឡេស៊ីបាននិយាយថា កប៉ាល់ Pablo ដែលកំពុងធ្វើដំណើរពីប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរីដើម្បីទៅដឹកប្រេងឆៅនៅទីនោះ មិនបានដឹកទំនិញនោះទេ ហើយក៏មិនមានរបាយការណ៍អំពីការធ្លាយប្រេងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍មិនបានបដិសេធលទ្ធភាពដែលថា មានជនជាតិឥណ្ឌាពីរនាក់ និងជនជាតិអ៊ុយក្រែនម្នាក់នៅតែនៅលើកប៉ាល់នោះទេ បន្ទាប់ពីអគ្គីភ័យហាក់ដូចជាបានរលត់ទៅវិញនៅពេលរសៀល។

លោក Saif Lizan Ibrahim មន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការបរទេសបានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋ Johor ភាគខាងត្បូងថា «មានលទ្ធភាពដែលអ្នកទាំងបីនៅតែនៅលើកប៉ាល់» ដោយបានគូសបញ្ជាក់ថា សមាជិកនាវិក ២៥នាក់ដែលនៅសល់ត្រូវបានជួយសង្គ្រោះ ក្នុង​នោះ​មាន​គ្នា​៤​នាក់​របួសធ្ងន់៕