(ជីណាន)៖ អាជ្ញាធរក្នុងតំបន់បានឱ្យដឹងនៅថ្ងៃពុធនេះថា មនុស្ស ០៩នាក់បានស្លាប់ ម្នាក់រងរបួស និងម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីមានការផ្ទុះនៅរោងចក្រគីមីមួយក្នុងទីក្រុង Liaocheng ភាគខាងកើតខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​ ទី០៣ ខែឧសភា ​ឆ្នាំ២០២៣។

កន្លង​មកសាកសព​ចំនួន០​៥​នាក់ ​ត្រូវ​បាន​គេ​រាយការណ៍​នៅ​កន្លែង​កើតហេតុ ។ ទោះបីជាយ៉ាងណា បុគ្គលិកនៅកន្លែងនោះបានរកឃើញសាកសពបួននាក់បន្ថែមទៀត ក្នុងអំឡុងពេលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

មនុស្សម្នាក់នៅបន្តបាត់ខ្លួន ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះក៏មិនទាន់បិតបញ្ចប់។ ចំណែកមូលហេតុនៃឧទ្ទវហេតុនេះនៅមិនទាន់ដឹងនៅឡើយទេ​ ខណៈការ​ស៊ើបអង្កេត​នៅកំពុងបន្ត៕