(មូស្គូ)៖ ស្ថានទូតរុស្ស៉ី និងមន្រ្តីមួយរូបនៃក្រសួងការបរទេសអ៉ីស្រាអែល បាននិយាយនៅថ្ងៃសុក្រនេះថា ស្ថានទូតរុស្ស៉ីប្រចាំប្រទេសអ៉ីស្រាអែល នឹងបើកការិយាល័យសាខា នៅក្នុងទីក្រុងហ្ស៊េរុយសាឡិមជាផ្នែក នៃកិច្ចព្រមព្រៀងជាមួយទីក្រុងនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់ស្ថានទូតរុស្ស៉ីប្រចាំនៅអ៉ីស្រាអែល បានឲ្យដឹងថា កិច្ចព្រមព្រៀងលក់ដីធ្លីមួយកន្លែងនៅឯភាគខាងលិច ទីក្រុងហ្ស៊េរុយសាឡិម ដែលរុស្ស៉ីបានទិញកាលពីកាលពីឆ្នាំ១៨៨៥ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែឧសភា ហើយនឹងត្រូវប្រើប្រាស់ សម្រាប់ការសាងសង់អគារច្រើនជាន់ ដែលបម្រើដល់ផ្នែកកុងស៊ុលរបស់ស្ថានទូត។ បើតាមស្ថានទូតរុស្ស៉ី ការបើកការិយាល័យសាខានៅទីក្រុងហ្ស៊េរុយសាឡិមនេះគឺ ស្របតាមដំណើរផ្លាស់ប្តូររបស់ខ្លួន ដើម្បីយើងឆ្ពោះទៅរកដំណោះស្រាយ ក្នុងតំបន់មជ្ឈិមបូព៌ាប្រកបដោយយុត្តិធម៌។

គួរបញ្ជាក់ថា សកម្មភាពដែលបានផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិករាប់ទសវត្សរ៍មកនេះ ធ្វើឲ្យអ៉ីស្រាអែលរីករាយ និងធ្វើឲ្យប៉ាឡេស្ទីនមានការខឹងសម្បារ ដោយនិយាយថាវាជាការបំពានច្បាប់អន្តរជាតិ និងអាចបំផ្លាញការរំពឹងទុក នៃរដ្ឋប៉ាឡេស្ទីនឯករាជ្យ។ កន្លងមក សហគមន៍អន្តរជាតិមិនទទួលស្គាល់អធិបតេយ្យភាពអ៉ីស្រាអែល លើទីក្រុងទាំងមូលនោះទេ ដោយជឿថាស្ថានភាពក្នុងទីក្រុងហ្ស៊េរុយសាឡិមគួរតែដោះស្រាយតាមរយៈការចរចា៕