(ប៉េកាំង)៖ សកម្មភាពផ្លាស់ប្តូររៀនសូត្ររវាងយុវសិស្សចិននិងអាមេរិកឈ្មោះ "មិត្តមកពីឆ្ងាយ" ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងសមាគមផ្លាស់ប្តូរយុវសិស្សអាមេរិកនិងចិន បានប្រារព្ធឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១៨ ខែមីនា។

លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងអភិបាលក្រុង Stracon រដ្ឋ Washington សហរដ្ឋអាមេរិក បានចូលរួមក្នុងសកម្មភាពនេះ និងថ្លែងសុន្ទរកថា។

លោក Shen Haixiong បានថ្លែងថា ឆ្នាំនេះ គឺជាខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិននិងសហរដ្ឋអាមេរិក។ កាលពីខែកុម្ភៈឆ្នាំនេះ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកស្រី Peng Liyuan ជាភរិយារបស់លោកបានជូន កាតជូនពរឆ្នាំថ្មីចិន ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាមធ្យមសិក្សា Lincoln ហើយបានស្វាគមន៍ពួកគេ ឱ្យមកទស្សនាប្រទេសចិន។ ជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចសិក្សាលើកនេះ មិត្តអាមេរិកគ្រប់រូបនឹងមើលឃើញ ប្រទេសចិនដោយផ្ទាល់ភ្នែក ស្តាប់ឮសំឡេងប្រទេសចិនដោយផ្ទាល់ត្រចៀក និងដកបទពិសោធពីភាពទាក់ទាញ នៃចំណីអាហារចិន ។ខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងមានការយល់ដឹង និងចាប់អារម្មណ៍កាន់តែផ្ទាល់និងស៊ីជម្រៅ៕

វិទ្យុមិត្តភាពកម្ពុជាចិន