(គៀវ)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានសន្យាដល់អ៊ុយក្រែនថា សហរដ្ឋ អាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ ខណៈជំនួយអាមេរិកកំពុងតែស្ទះមិនអាចអនុ ម័តបាននៅក្នុងសភាតំណាងរាស្ត្រ។ ការសន្យារបស់លោក Lloyd Austin បានធ្វើក្នុងសប្តាហ៍ នេះក្នុងកិច្ចប្រជុំលើកទី៧ នៃក្រុមកិច្ចសន្យាស្វែងរកជំនួយជួយអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានសន្យាដល់អ៊ុយក្រែនថាសហរដ្ឋ អាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ ខណៈការទុកចោលអ៊ុយក្រែនដោយមិនមាន ការផ្តល់ជំនួយពីសហរដ្ឋអាមេរិក គឺស្មើនឹងធ្វើឱ្យអ៊ុយក្រែនចាញ់ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។
សម្តីសន្យាមិនបោះបង់ចោលអ៊ុយក្រែនបានធ្វើក្នុងសប្តាហ៍នេះ ក្នុងពេលដែលលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានចូលរួមកិច្ចប្រជុំលើកទី ៧ នៃក្រុមធ្វើកិច្ចសន្យាការពារអ៊ុយក្រែននាថ្ងៃទី១៩ មីនា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់។

ការសន្យារបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកថា នឹងមិនបោះបង់ចោលអ៊ុយក្រែន បាន ទន្ទឹមនឹងស្ថានការណ៍ទ័លច្រកនៃការមិនអាចអនុម័តជំនួយកញ្ចប់ថវិកា ៦០ ពាន់លានដុល្លារ ពីស្ថាប័នសភាតំណាងរាស្ត្រអាមេរិក ដែលគ្រប់គ្រងសម្លេងភាគច្រើនដោយគណបក្សសាធារ ណរដ្ឋបានឡើយ និងក៏ទន្ទឹមនឹងក្តីត្អូញត្អែររបស់អ៊ុយក្រែនលើចំណោទខ្វះគ្រាប់រំសេវ សម្រាប់ធ្វើការ ប្រយុទ្ធប្រឆាំងនឹងទាហានរុស្ស៊ីលើសមរភូមិនោះថែមទៀត។
​​
មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គី ធ្លាប់បានថ្លែងកាលពីខែកញ្ញាឆ្នាំ២០២៣ ក្នុងដំណើរ ទស្សនកិច្ចស្វែងរកជំនួយពីសហរដ្ឋអាមេរិក សារភាពនូវពាក្យសម្តីពិតរបស់លោកប្រាប់ថ្នាក់ ដឹកនាំសភាតំណាងរាស្ត្រអាមេរិកនាពេលនោះថា បើគ្មានជំនួយយោធាពីសហរដ្ឋអាមេរិកនោះទេ អ៊ុយ ក្រែនពិតជាចាញ់សង្គ្រាមជាមិនខានឡើយ។

លោកហ្សេឡិនស្គី ក្រោយមកនៅចុងខែកុម្ភៈឆ្នាំ២០២៤ បានថ្លែងទៀតថា នឹងមាន «មនុស្ស ច្រើនលាននាក់ទៀត នឹងស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនដោយសាររុស្ស៊ី ប្រសិនណាបើសមា ជិកសភាសហរដ្ឋអាមេរិក មិនជួយអនុម័តលើ​កញ្ចប់ជំនួយយោធា ៦១ពាន់លានដល់អ៊ុយក្រែន នោះទេ»។

ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin នៅតែប្តេជ្ញាថ្លែងលើកទឹកចិត្តដល់អ៊ុយ ក្រែនវេលាចុងក្រោយនេះទៀតថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ។
រដ្ឋបាលលោក ចូ បៃដិន ទោះជាយ៉ាងណាក៏ដោយនៅក្នុងខែមីនានេះ បានប្រកាសជំនួយ៣០០ លានដុល្លារ បន្តផ្តល់ដង្ហើមជាច្រើនសប្តាហ៍ទៀតជួយអ៊ុយក្រែនលើវិស័យយោធាគ្រាដែល ជំនួយស្នើក្នុងកញ្ចប់៦១ពាន់លានដុល្លារ ត្រូវបានជាប់គាំងក្នុងស្ថាប័នរដ្ឋសភាមិនអាចចេញរួច បាននៅឡើយនេះ។ ជំនួយ៣០០ លានដុល្លារនេះ នឹងត្រូវរំពឹងថាជាជួយអ៊ុយក្រែនបណ្តោះ អាសន្នសិនដែរ គ្រាដែលអ៊ុយក្រែនកំពុងស្ថិត ក្នុងសេចក្តីត្រូវការគ្រាប់រំសេវជាខ្លាំងដើម្បីការ រារាំងរុស្ស៊ីដែលបន្តបាញ់ប្រហារដោយដ្រូននិងមីស៊ីលគ្មានពេលលោះជារៀងរាល់ថ្ងៃឡើយ។
លោក Lloyd Austin បាននិយាយនៅក្នុងពិធីបើកកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់បញ្ជាក់ថា​ «សហ រដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែនបរាជ័យឡើយ»។

រដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងថា «សហរដ្ឋអាមេរិកនឹងមិនទុកឱ្យអ៊ុយក្រែនបរាជ័យ, ក្រុមប្រទេសសម្ព័ន្ធនឹងមិនទុកឱ្យអ៊ុយក្រែនបរាជ័យ និងពិភពលោកសេរីនឹងមិនទុកឱ្យអ៊ុយ ក្រែនបរាជ័យឡើយ»។ ប៉ុន្តែការសន្យានេះ នៅតែស្ថិតក្នុងសភាពមន្ទិលសង្ស័យទាំងអស់ ដោយសារតែអ៊ុយក្រែនដែលកំពុងតែរង់ចាំកញ្ចប់ជំនួយយោធាដ៏ធំពីសហរដ្ឋអាមេរិកនោះ ហាក់ដូចជាបានបាត់បង់ប្រៀបប្រយុទ្ធលើសមរភូមិទៅហើយ ខណៈក្រុងគន្លឹះ Adiivka និង ភូមិមួយចំនួនទៀតត្រូវបានបាត់បង់ ដែលការបាត់ប្រៀបឈ្នះលើសមរភូមិទាំងនេះ ត្រូវអ៊ុយ ក្រែនបន្ទោសថា ដោយសារទាហានខ្វះអាវុធនិងគ្រាប់រំសេវប្រយុទ្ធនៅលើសមរភូមិ។

សហរដ្ឋអាមេរិក ចាប់តាំងពីមានសង្គ្រាមផ្ទុះឡើងតាំងពីថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២នោះមក បាន ផ្តល់ជំនួយដល់អ៊ុយក្រែននូវទឹកប្រាក់ទំហំ៤៤ពាន់លានដុល្លារ គ្រាដែលប្រទេសនៃសម្ព័ន្ធមិត្ត បានរៃលុយអង្គាសគ្នាផ្តល់ជំនួយដល់អ៊ុយក្រែនអស់ប្រមាណជាង៤៤ពាន់លានដុល្លារប្រហាក់ ប្រហែលគ្នានោះដែរ ប៉ុន្តែប្រៀបឈ្នះនៅលើសមរភូមិនៅតែមិនទាន់បានឃើញជាលទ្ធផលធំ ដុំនៅឡើយ។ ដើម្បីជួយទ្រទ្រង់សមរភូមិអ៊ុយក្រែនក្នុងការទប់ទល់បានបន្តទៀតនោះ, ជំនួយ សន្តិសុខចំនួន៣០០លានដុល្លារ ដែលជំនួយនៃប្រព័ន្ធអាវុធមីស៊ីល​ប្រឆាំង​យន្តហោះ និងប្រព័ន្ធ អាវុធការពារអាកាស, អាវុធគ្រាប់​រំសេវ, គ្រាប់កាំភ្លើង​ផ្លោង Artillery និង​ប្រព័ន្ធ​ប្រឆាំង​រថ ពាសដែក ត្រូវបានសេតវិមានប្រកាសកាលពីសប្តាហ៍មុនផ្តល់ទៅឱ្យអ៊ុយក្រែនភ្លាមៗ។ លោក Lloyd Austin បានថ្លែងបន្តថា សហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តនៅតែប្តេជ្ញាផ្តល់ឱ្យអ៊ុយ ក្រែននូវរាល់ធនធាននានាដែលអ៊ុយក្រែនត្រូវការ ដើម្បី​ប្រឆាំងនឹងអំពើឈ្លានពានរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអាមេរិកបន្តថា «ក្រុមទំនាក់ទំនង Contact Group ដែលមានជាង ៥០ ប្រទេស នឹងបន្តរួមគ្នាស្វែងរកជំនួយផ្តល់ទៅឱ្យអ៊ុយក្រែន។ សាធារណរដ្ឋឆេកថ្មីៗនេះបានផ្តល់គ្រាប់ ផ្លោង៨០ម៉ឺនគ្រាប់…ចំណែកប្រទេសអាល្លឺម៉ង់ បារាំង​ ដាណាម៉ាក និងស៊ុយអែត បាន ប្រកាសរៀងៗខ្លួននូវកញ្ចប់យោធាថ្មីរបស់ខ្លួន…ហើយអ្វីទាំងនេះគឺជាការបណ្តាក់ទុនជួយក្នុង ការធ្វើ សង្គ្រាមអ៊ុយក្រែនប្រឆាំងអំពើឈ្លានពានរុស្ស៊ី…ហើយអ្វីទាំងនេះក៏ជាបណ្តាក់ទុនក្នុងកត្តាសន្តិ សុខរួមជាមួយគ្នា និងសន្តិសុខក្នុងសហភាពអឺរ៉ុបនិងក៏ដូចជាសន្តិសុខក្នុងសកលលោក»

លោក Lloyd Austin ថ្លែងបញ្ជាក់ទៀតថា ក្រុមទំនាក់ទំនង Contact Group នឹងបន្តដំណើររបស់ ពួកគេឆ្ពោះទៅមុខយ៉ាងពេញទំហឹងថែមទៀត ដើម្បីជួយអ៊ុយក្រែនឱ្យកាន់មានសមត្ថភាព និង ជួយកសាងអនាគតកងកម្លាំងអ៊ុយក្រែន និងការជួយលើកត្តាសន្តិសុខរយៈពេលវែង។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថ្ងៃមុនកិច្ចប្រជុំស្វែងរកជំនួយនេះថា កិច្ចប្រជុំលើកទី ៧ នៃក្រុមទំនាក់ទំនងជួយអ៊ុយក្រែន ធ្វើនៅក្នុងប្រទេសអាល្លឺម៉ង់នេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ុយក្រែន ជាពិសេសការ បង្ហាញនូវទំនុកចិត្តមួយនៅមុនពេលដែលកញ្ចប់ជំនួយ៦០ពាន់លានដុល្លារ នឹងរំពឹងថា អាច ទទួលបានការអនុម័តក្នុងពេលខាងមុខ ពីក្រុមសភាតំណាងរាស្ត្រអាមេរិក។

លោកហ្សេឡិនស្គីបានថ្លែងសង្ឃឹមថា សភាតំណាងរាស្ត្រអាមេរិកនឹងបញ្ចប់នីតិវិធីចាំបាច់ទាំងអស់ក្នុងពេលឆាប់ៗនេះ ហើយនឹងធ្វើការសម្រេចចិត្តចុងក្រោយស្តីពីជំនួយសម្រាប់ទីក្រុង Kyiv ។
អ៊ុយក្រែនបានប្រកាសមុននេះថាគិតត្រឹមរយៈពេល២ឆ្នាំនៃការធ្វើសង្គ្រាម តួលេខទាហាន អ៊ុយក្រែនដែលបានស្លាប់មានចំនួន៣ម៉ឺន១ពាន់នាក់ និងលោកថាមានទាហានរុស្ស៊ីស្លាប់ប្រ មាណ១៨ម៉ឺននាក់ មានន័យថាមួយទល់នឹង៦នាក់។ ប៉ុន្តែតួលេខនេះ បានខុសនឹងតួលេខប៉ាន់ ប្រមាណរបស់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការពារជាតិអាមេរិកបាននិយាយបញ្ជាក់តួលេខរបស់ខ្លួនថា មានទាហានរុស្ស៊ីស្លាប់និងរ​របួសចំនួន៣១ម៉ឺន៥ពាន់នាក់ចាប់តាំងពីមានសង្គ្រាមថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២។ លោកថារុស្ស៊ី បានចំណាយថវិកាអស់ប្រមាណ២១១ពាន់លានដុល្លារលើការបំពាក់ឧបករណ៍, ​ការដាក់ពង្រាយ, ការទ្រទ្រង់និងការថែរក្សាក្នុងអំពើឈ្លានពានមកលើទឹកដីរបស់អ៊ុយក្រែន។ មន្ត្រីអា មេរិកដដែលនិយាយថា ការជ្រើសរើសធ្វើសង្គ្រាមរបស់ លោក ពូទីន នឹងធ្វើឱ្យរុស្ស៊ីខាតបង់ទឹក ប្រាក់១ម៉ឺន៣ពាន់លានដុល្លារ នៅក្នុងកំណើនសេដ្ឋកិច្ចដែលបានរំពឹងទុកមុននេះ សម្រាប់រហូត ដល់ឆ្នាំ២០២៦។

ថ្លែងនៅឯមូលដ្ឋានទ័ពអាកាស Ramstein ដដែលនោះផងទៀត, រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា រដ្ឋាភិបាលក្រុងប៊ែរឡាំង បានស្នើឱ្យមានជំនួយយោធា ចំនួនកន្លះពាន់លានអឺរ៉ូបន្ថែមទៀតដល់អ៊ុយក្រែន។ លោករដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ដដែលបញ្ជាក់ថា ជំនួយយោធាស្នើបន្ថែមនោះ នឹងរួមមាន
គ្រាប់ចំនួនមួយម៉ឺនគ្រាប់ នៃគ្រាប់ដែលយកចេញ​កន្លែងពី​ស្តុក​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​អាល្លឺម៉ង់»។

ប្រទេសអាល្លឺម៉ង់គឺជាប្រទេសផ្តល់ជំនួយផ្នែកយោធាដ៏ធំបំផុតទីពីរដល់អ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិក។ ប៉ុន្តែអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក្នុងរយៈពេលថ្មីៗកន្លងមក នេះបានទទួលរងនូវសម្តីវាយប្រហារយ៉ាងខ្លាំងក្លាចំពោះការបដិសេធរបស់លោក ក្នុងការ មិនបញ្ជូនមីស៊ីល Taurus រយៈចម្ងាយឆ្ងាយទៅឱ្យកាន់អ៊ុយក្រែនឡើយ។

ប្រទេសអាល្លឺម៉ង់​បានថ្លែងបារម្ភ​ខ្លាចក្រែងនឹងមា​នការយកមីស៊ីលTaurus ប្រើប្រាស់បាញ់ដាក់​លើគោលដៅ​ជ្រៅ​ក្នុង​ទឹកដីនៃប្រទេស​រុស្ស៊ី។ អាល្លឺម៉ង់ក៏បានបដិសេធផងដែរលើគំនិតចង់ ពង្រាយកងកម្លាំងអង្គការណាតូលើទឹកដីអ៊ុយក្រែន។

កិច្ចប្រជុំលើកទី៧ នៃក្រុមទំនាក់ទំនងអ៊ុយក្រែន ដែលបង្ហាញនូវការតាំងចិត្តសន្យាជួយដល់អ៊ុយក្រែននេះ បានទន្ទឹមនឹងការមើលឃើញនូវអនាគតមិនទាន់ច្បាស់លាស់មួយពាក់ ព័ន្ធនឹងនយោបាយសហរដ្ឋអាមេរិក។ ការសន្យារបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រូវគេឃើញថា គឺជាសម្តីសន្យារបស់រដ្ឋបាលអាមេរិកដឹកនាំដោយលោកចូបៃដិន។ ប៉ុន្តែប្រសិនណាបើនយោបាយសហរដ្ឋអាមេរិកនឹងប្រែប្រួលទៅវិញ តើសម្តីរបស់មន្ត្រីនៃរដ្ឋ ការរបស់លោកចូបៃដិន នឹងធ្វើឱ្យអ៊ុយក្រែនអាចកក់ក្តៅបានដែរឬទេ? តើសហភាពអឺរ៉ុបនឹង អាចរក្សាការសន្យាជួយអ៊ុយក្រែនដោយគ្មានសហរដ្ឋអាមេរិកនៅពីក្រោយបានដែរឬទេ? នេះ គឺជាសំណួរខ្លះដែលស្ថិតនៅពីខាងក្រោយឆាកនយោបាយដែលគ្មានអ្នកណាអាចដឹងថាតើ វានឹងធ្វើដំណើរតាមផ្លូវណាមួយឡើយ រហូតទាល់តែរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតខែ វិច្ឆិកាឆ្នាំ២០២៤របស់សហរដ្ឋអាមេរិក។

មេដឹកនាំនៃប្រទេសហុងគ្រី លោក Viktor Orban ដែលបានជួបជាមួយលោកដូណាល់ត្រាំក្នុងរដ្ឋ Florida ក្នុងខែមីនានេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក ដូណាល់ ត្រាំនឹងមិន ឱ្យផ្តល់លុយសូម្បីតែមួយសេនទៅឱ្យអ៊ុយក្រែនឡើយ ប្រសិនបើលោកនឹងជាប់ឆ្នោតសា ឡើងវិញជាប្រធានាធិបតីអាមេរិក។

លោក Viktor Orban បាននិយាយថា «ដូច្នេះសង្គ្រាមនឹងត្រូវបញ្ចប់ ពីព្រោះវាជាការពិតដែល ថាអ៊ុយក្រែននឹងមិនអាចប្រយុទ្ធក្នុងសង្គ្រាមដោយខ្លួនឯងបានឡើយ»។ លោក Viktor Orban បាននិយាយព្យាករណ៍ថា «បើសហរដ្ឋអាមេរិកមិនឱ្យលុយ, ដូច្នេះប្រទេសអឺ រ៉ុបតែឯកឯង ក៏មិនអាចចំណាយលុយលើការធ្វើសង្គ្រាមនេះបានដែរ ហើយពេល នោះសង្គ្រាមនឹងត្រូវតែបញ្ចប់ហើយ»។ គួរបញ្ជាក់ថាលោកដូណាល់ត្រាំបានសន្យាថា លោក នឹងធ្វើឱ្យសង្គ្រាមអ៊ុយក្រែនចប់រយៈពេល២៤ម៉ោង បន្ទាប់ពីលោកនឹងក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក៕